Quran Apps in many lanuages:

Surah Ar-Rad Ayahs #19 Translated in Khmer

وَلِلَّهِ يَسْجُدُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَالُهُمْ بِالْغُدُوِّ وَالْآصَالِ ۩
ហើយឆ្ពោះទៅអល់ឡោះ ដែលកំពុងស៊ូជោទ ដោយជននៅឯភពមេឃទាំងឡាយ និងឯភពផែនដី ដោយស្ម័គ្រចិត្ត និងដោយបង្ខំ ហើយស្រមោលរបស់ពួកគេនៅពេលព្រឹក និងពេលរសៀលក៏ស៊ូជោទ ដែរ
قُلْ مَنْ رَبُّ السَّمَاوَاتِ وَالْأَرْضِ قُلِ اللَّهُ ۚ قُلْ أَفَاتَّخَذْتُمْ مِنْ دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنْفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ ۗ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَابَهَ الْخَلْقُ عَلَيْهِمْ ۚ قُلِ اللَّهُ خَالِقُ كُلِّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ
ថាទៅ តើអ្នកណាជាម្ចាស់របស់ភពមេឃទាំងឡាយ និងភពផែនដី? ថាទៅ គឺអល់ឡោះ។ ថាទៅ ចុះហេតុម្តេចពួកអ្នកទទួលយកក្រៅពីលោកធ្វើជាអ្នកគាំពារ? ពួកគេមិនទាំងម្ចាស់ការបាន សំរាប់ខ្លួនពួកគេផ្ទាល់ នូវផលប្រយោជន៍ណាមួយ ហើយក៏មិនមានដែរ នូវឧបសគ្គណាមួយនោះ? ថាទៅ តើអ្នកខ្វាក់ និងអ្នកមើលឃើញនោះដូចគ្នាឬ? ឬតើភាពងងឹតទាំងឡាយ និងពន្លឺរស្មី ដូច គ្នាឬ? ឬមួយពួកគេបានចាត់ទុកអល់ឡោះ មានវត្ថុស៊ីរិកទាំងឡាយ ដែលពួកវាទាំងនោះបង្កើតបាន ដូចដែលការបង្កើតរបស់លោកដែរ រហូតដល់ការបង្កើតនោះដូចគ្នាទៅលើពួកគេ?។ ចូរថាទៅ អល់ឡោះជាអ្នកដែលបង្កើតគ្រប់វត្ថុទាំងអស់ ហើយលោកតែមួយគត់ ដែលមានអានុភាពបំផុត
أَنْزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنْفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ
លោកបានដាក់ចុះទឹកពីមេឃ រួចនៅវាលទំនាប ក៏លិចទឹកជន់តា់មកំរិតខ្នាតរបស់វា រួចទឹកជំនន់ក៏ បានហូរនាំពពុះមួយដែលអណ្តែតរំភើយ ហើយក្នុងចំណោមអ្វីដែលពួកគេដុតវាទៅក្នុងភ្លើង ដើម្បី រកគ្រឿងតុបតែង ឬឧបភោគភណ្ឌនោះ គឺជាពពុះដូចគ្នាដែរ។””” ប្រៀបដូចទាំងនេះហើយ ដែល អល់ឡោះបានធ្វើការប្រៀបធៀបនូវការត្រឹមត្រូវ និងការខុសឆ្គង។ រីឯពពុះវាក៏នឹងទៅជារលាយ បាត់បង់ ចំណែកឯអ្វីដែលបានផ្តល់ផលប្រយោជន៍ដល់មនុស្ស វានឹងមាននៅលើដី ។ ប្រៀបដូច ទាំងនេះដែរ ដែលអល់ឡោះធ្វើឧបមាកថា
لِلَّذِينَ اسْتَجَابُوا لِرَبِّهِمُ الْحُسْنَىٰ ۚ وَالَّذِينَ لَمْ يَسْتَجِيبُوا لَهُ لَوْ أَنَّ لَهُمْ مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ ۚ أُولَٰئِكَ لَهُمْ سُوءُ الْحِسَابِ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمِهَادُ
សំរាប់ពួកគេដែលបានទទួលចំលើយទៅកាន់ ម្ចាស់របស់ពួកគេ គឺកុសល។ រីឯពួកដែលមិនព្រមទទួលចំលើយទៅចំពោះលោកទេនោះ ទោះបីជា ពួកគេមានអ្វីៗទាំងអស់នៅឯភពផែនដី ហើយរួមជាមួយនឹងវាប៉ុណ្ណឹងទៀតក៏ដោយចុះ ក៏ពួកគេ សុខចិត្តលោះនឹងវាដែរ ។ ពួកទាំងអស់នេះហើយ ដែលសំរាប់ពួកគេ គឺជាអកុសលនៃការទូទាត់មួយ ហើយទីជ្រកកោនរបស់ពួកគេនោះ គឺនរកឆាបឆេះ ហើយគឺជាទីជំរកមួយដ៏អាក្រក់បំផុត
أَفَمَنْ يَعْلَمُ أَنَّمَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ ۚ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
ចុះអ្នកដែលកំពុងយល់ដឹងថា អ្វីដែលគេបានដាក់ចុះទៅកាន់អ្នកមកពីម្ចាស់របស់អ្នក សុទ្ធតែ សច្ចៈទាំងអស់នោះ តើប្រៀបដូចអ្នកដែលខ្វាក់ដែរឬទេ?។ មានតែពួកអ្នកមានប្រាជ្ញាវៃឆ្លាត ប៉ុណ្ណោះ ដែលនឹងនឹកឃើញបាន

Choose other languages: