Quran Apps in many lanuages:

Surah Ar-Rad Ayahs #22 Translated in Khmer

لِلَّذِينَ اسْتَجَابُوا لِرَبِّهِمُ الْحُسْنَىٰ ۚ وَالَّذِينَ لَمْ يَسْتَجِيبُوا لَهُ لَوْ أَنَّ لَهُمْ مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ ۚ أُولَٰئِكَ لَهُمْ سُوءُ الْحِسَابِ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمِهَادُ
សំរាប់ពួកគេដែលបានទទួលចំលើយទៅកាន់ ម្ចាស់របស់ពួកគេ គឺកុសល។ រីឯពួកដែលមិនព្រមទទួលចំលើយទៅចំពោះលោកទេនោះ ទោះបីជា ពួកគេមានអ្វីៗទាំងអស់នៅឯភពផែនដី ហើយរួមជាមួយនឹងវាប៉ុណ្ណឹងទៀតក៏ដោយចុះ ក៏ពួកគេ សុខចិត្តលោះនឹងវាដែរ ។ ពួកទាំងអស់នេះហើយ ដែលសំរាប់ពួកគេ គឺជាអកុសលនៃការទូទាត់មួយ ហើយទីជ្រកកោនរបស់ពួកគេនោះ គឺនរកឆាបឆេះ ហើយគឺជាទីជំរកមួយដ៏អាក្រក់បំផុត
أَفَمَنْ يَعْلَمُ أَنَّمَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ ۚ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
ចុះអ្នកដែលកំពុងយល់ដឹងថា អ្វីដែលគេបានដាក់ចុះទៅកាន់អ្នកមកពីម្ចាស់របស់អ្នក សុទ្ធតែ សច្ចៈទាំងអស់នោះ តើប្រៀបដូចអ្នកដែលខ្វាក់ដែរឬទេ?។ មានតែពួកអ្នកមានប្រាជ្ញាវៃឆ្លាត ប៉ុណ្ណោះ ដែលនឹងនឹកឃើញបាន
الَّذِينَ يُوفُونَ بِعَهْدِ اللَّهِ وَلَا يَنْقُضُونَ الْمِيثَاقَ
គឺពួកដែលបំពេញសន្យាអល់ឡោះ ហើយពួកគេនឹង មិនបំផ្លាញសន្យាទាំងឡាយទេ
وَالَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوءَ الْحِسَابِ
និងពួកដែលតភ្ជាប់អ្វីដែលអល់ឡោះបានដាក់បញ្ជាឱ្យ គេតភ្ជាប់ ហើយពួកគេកំពុងកោតញញើតម្ចាស់របស់ពួកគេ និងកោតខ្លាចចំពោះអកុសល នៃការទូទាត់
وَالَّذِينَ صَبَرُوا ابْتِغَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنْفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ أُولَٰئِكَ لَهُمْ عُقْبَى الدَّارِ
ពួកដែលបានស៊ូទ្រាំ ដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ពួកគេ ពួក គេបញ្ឈរសាឡាតិ៍ ហើយនឹងពួកគេបានចំណាយទាំងកំបាំង និងចំហនូវភាគខ្លះនៃអ្វីដែល យើងបានផ្តល់ជារ៉ីសគីដល់ពួកគេ ព្រមទាំងពួកគេរុញច្រានអំពើអកុសល ដោយអំពើកុសល ពួកគេទាំងអស់នេះហើយ ដែលពួកគេមានទីបញ្ចប់ល្អនៃលំនៅដ្ឋាន

Choose other languages: