Quran Apps in many lanuages:

Surah Ar-Rad Ayahs #21 Translated in Khmer

أَنْزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنْفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ
លោកបានដាក់ចុះទឹកពីមេឃ រួចនៅវាលទំនាប ក៏លិចទឹកជន់តា់មកំរិតខ្នាតរបស់វា រួចទឹកជំនន់ក៏ បានហូរនាំពពុះមួយដែលអណ្តែតរំភើយ ហើយក្នុងចំណោមអ្វីដែលពួកគេដុតវាទៅក្នុងភ្លើង ដើម្បី រកគ្រឿងតុបតែង ឬឧបភោគភណ្ឌនោះ គឺជាពពុះដូចគ្នាដែរ។””” ប្រៀបដូចទាំងនេះហើយ ដែល អល់ឡោះបានធ្វើការប្រៀបធៀបនូវការត្រឹមត្រូវ និងការខុសឆ្គង។ រីឯពពុះវាក៏នឹងទៅជារលាយ បាត់បង់ ចំណែកឯអ្វីដែលបានផ្តល់ផលប្រយោជន៍ដល់មនុស្ស វានឹងមាននៅលើដី ។ ប្រៀបដូច ទាំងនេះដែរ ដែលអល់ឡោះធ្វើឧបមាកថា
لِلَّذِينَ اسْتَجَابُوا لِرَبِّهِمُ الْحُسْنَىٰ ۚ وَالَّذِينَ لَمْ يَسْتَجِيبُوا لَهُ لَوْ أَنَّ لَهُمْ مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ ۚ أُولَٰئِكَ لَهُمْ سُوءُ الْحِسَابِ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمِهَادُ
សំរាប់ពួកគេដែលបានទទួលចំលើយទៅកាន់ ម្ចាស់របស់ពួកគេ គឺកុសល។ រីឯពួកដែលមិនព្រមទទួលចំលើយទៅចំពោះលោកទេនោះ ទោះបីជា ពួកគេមានអ្វីៗទាំងអស់នៅឯភពផែនដី ហើយរួមជាមួយនឹងវាប៉ុណ្ណឹងទៀតក៏ដោយចុះ ក៏ពួកគេ សុខចិត្តលោះនឹងវាដែរ ។ ពួកទាំងអស់នេះហើយ ដែលសំរាប់ពួកគេ គឺជាអកុសលនៃការទូទាត់មួយ ហើយទីជ្រកកោនរបស់ពួកគេនោះ គឺនរកឆាបឆេះ ហើយគឺជាទីជំរកមួយដ៏អាក្រក់បំផុត
أَفَمَنْ يَعْلَمُ أَنَّمَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ ۚ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
ចុះអ្នកដែលកំពុងយល់ដឹងថា អ្វីដែលគេបានដាក់ចុះទៅកាន់អ្នកមកពីម្ចាស់របស់អ្នក សុទ្ធតែ សច្ចៈទាំងអស់នោះ តើប្រៀបដូចអ្នកដែលខ្វាក់ដែរឬទេ?។ មានតែពួកអ្នកមានប្រាជ្ញាវៃឆ្លាត ប៉ុណ្ណោះ ដែលនឹងនឹកឃើញបាន
الَّذِينَ يُوفُونَ بِعَهْدِ اللَّهِ وَلَا يَنْقُضُونَ الْمِيثَاقَ
គឺពួកដែលបំពេញសន្យាអល់ឡោះ ហើយពួកគេនឹង មិនបំផ្លាញសន្យាទាំងឡាយទេ
وَالَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوءَ الْحِسَابِ
និងពួកដែលតភ្ជាប់អ្វីដែលអល់ឡោះបានដាក់បញ្ជាឱ្យ គេតភ្ជាប់ ហើយពួកគេកំពុងកោតញញើតម្ចាស់របស់ពួកគេ និងកោតខ្លាចចំពោះអកុសល នៃការទូទាត់

Choose other languages: