Quran Apps in many lanuages:

Surah An-Nisa Ayahs #69 Translated in Khmer

فَلَا وَرَبِّكَ لَا يُؤْمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيْنَهُمْ ثُمَّ لَا يَجِدُوا فِي أَنْفُسِهِمْ حَرَجًا مِمَّا قَضَيْتَ وَيُسَلِّمُوا تَسْلِيمًا
ទេ! ក្នុងនាមម្ចាស់អ្នកមិន(ទាន់កំណត់ថា) ពួកគេជឿទេទាល់តែពួកគេទទួលយកអ្នកជាចៅក្រមនៅក្នុងរឿងដែលបានទាស់ទែងរវាងពួកគេ ក្រោយមកពួកគេប្រទះ ឃើញថាក្នុងខ្លួនរបស់ពួកគេ គ្មានការចង្អៀតចង្អល់ណាមួយ ដោយសារតែរឿងដែលអ្នកបានសម្រេច ហើយពួកគេបានទទួលយកដោយគោរព
وَلَوْ أَنَّا كَتَبْنَا عَلَيْهِمْ أَنِ اقْتُلُوا أَنْفُسَكُمْ أَوِ اخْرُجُوا مِنْ دِيَارِكُمْ مَا فَعَلُوهُ إِلَّا قَلِيلٌ مِنْهُمْ ۖ وَلَوْ أَنَّهُمْ فَعَلُوا مَا يُوعَظُونَ بِهِ لَكَانَ خَيْرًا لَهُمْ وَأَشَدَّ تَثْبِيتًا
ហើយបើយើងតម្រូវលើពួកគេថា ពួកអ្នកត្រូវសម្លាប់ខ្លួនឯងឬត្រូវ ចេញពីផ្ទះពួកអ្នកហើយពួកគេមិនធ្វើតាមទេមានតែពួកគេភាគតិចប៉ុណ្ណោះ។ ហើយបើពួកគេបានធ្វើតាមអ្វីដែលគេទូន្មានពួកគេនោះវិញ ពិតជាល្អសំរាប់ពួកគេ ហើយរឹងមាំជាងក្នុងការពង្រឹង(ជំនឿ)
وَإِذًا لَآتَيْنَاهُمْ مِنْ لَدُنَّا أَجْرًا عَظِيمًا
ហើយពេលនោះ យើងពិតជាបានប្រទានពួកគេពីយើងនូវរង្វាន់ដ៏ធំសម្បើម
وَلَهَدَيْنَاهُمْ صِرَاطًا مُسْتَقِيمًا
ហើយយើងពិតជាមគ្គុទ្ទេសពួកគេនូវផ្លូវមួយដ៏ត្រឹមត្រូវ
وَمَنْ يُطِعِ اللَّهَ وَالرَّسُولَ فَأُولَٰئِكَ مَعَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِمْ مِنَ النَّبِيِّينَ وَالصِّدِّيقِينَ وَالشُّهَدَاءِ وَالصَّالِحِينَ ۚ وَحَسُنَ أُولَٰئِكَ رَفِيقًا
ហើយជនដែលគោរពតាមអល់ឡោះ និងរ៉សូល ពួកទាំងនោះរួមជាមួយពួកដែលអល់ឡោះបានផ្តល់ការអនុគ្រោះទៅលើពួកគេ នៃពួកណាពី ពួកសច្ចការី ពួកជនពលី និងពួកអ្នកចិត្តកុសល។ ហើយ ល្អណាស់បានពួកទាំងនោះធ្វើជាគូកននោះ

Choose other languages: