Quran Apps in many lanuages:

Surah An-Nisa Ayahs #68 Translated in Khmer

وَمَا أَرْسَلْنَا مِنْ رَسُولٍ إِلَّا لِيُطَاعَ بِإِذْنِ اللَّهِ ۚ وَلَوْ أَنَّهُمْ إِذْ ظَلَمُوا أَنْفُسَهُمْ جَاءُوكَ فَاسْتَغْفَرُوا اللَّهَ وَاسْتَغْفَرَ لَهُمُ الرَّسُولُ لَوَجَدُوا اللَّهَ تَوَّابًا رَحِيمًا
រ៉សូលណាក៏ដោយ ដែលយើងបានបញ្ជូនគ្មានអ្វីក្រៅពីដើម្បីគេគោរពតាមដោយការអនុញ្ញាតពីអល់ឡោះនោះទេ។ ហើយក្នុងពេលដែលពួកគេបានសាងបាបកម្មចំពោះខ្លួនឯង បើសិនពួកគេបានមកជួបអ្នក រួចពួកគេបានសុំការប្រោសប្រណីអំពីអល់ឡោះហើយរ៉សូលក៏បានសុំការប្រោសប្រណីពួកគេដែរ ពួកគេពិតជាបានប្រទះឃើញថាអល់ឡោះជាអ្នកដែលទទួលការសោកស្តាយមេត្តាករុណាបំផុត
فَلَا وَرَبِّكَ لَا يُؤْمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيْنَهُمْ ثُمَّ لَا يَجِدُوا فِي أَنْفُسِهِمْ حَرَجًا مِمَّا قَضَيْتَ وَيُسَلِّمُوا تَسْلِيمًا
ទេ! ក្នុងនាមម្ចាស់អ្នកមិន(ទាន់កំណត់ថា) ពួកគេជឿទេទាល់តែពួកគេទទួលយកអ្នកជាចៅក្រមនៅក្នុងរឿងដែលបានទាស់ទែងរវាងពួកគេ ក្រោយមកពួកគេប្រទះ ឃើញថាក្នុងខ្លួនរបស់ពួកគេ គ្មានការចង្អៀតចង្អល់ណាមួយ ដោយសារតែរឿងដែលអ្នកបានសម្រេច ហើយពួកគេបានទទួលយកដោយគោរព
وَلَوْ أَنَّا كَتَبْنَا عَلَيْهِمْ أَنِ اقْتُلُوا أَنْفُسَكُمْ أَوِ اخْرُجُوا مِنْ دِيَارِكُمْ مَا فَعَلُوهُ إِلَّا قَلِيلٌ مِنْهُمْ ۖ وَلَوْ أَنَّهُمْ فَعَلُوا مَا يُوعَظُونَ بِهِ لَكَانَ خَيْرًا لَهُمْ وَأَشَدَّ تَثْبِيتًا
ហើយបើយើងតម្រូវលើពួកគេថា ពួកអ្នកត្រូវសម្លាប់ខ្លួនឯងឬត្រូវ ចេញពីផ្ទះពួកអ្នកហើយពួកគេមិនធ្វើតាមទេមានតែពួកគេភាគតិចប៉ុណ្ណោះ។ ហើយបើពួកគេបានធ្វើតាមអ្វីដែលគេទូន្មានពួកគេនោះវិញ ពិតជាល្អសំរាប់ពួកគេ ហើយរឹងមាំជាងក្នុងការពង្រឹង(ជំនឿ)
وَإِذًا لَآتَيْنَاهُمْ مِنْ لَدُنَّا أَجْرًا عَظِيمًا
ហើយពេលនោះ យើងពិតជាបានប្រទានពួកគេពីយើងនូវរង្វាន់ដ៏ធំសម្បើម
وَلَهَدَيْنَاهُمْ صِرَاطًا مُسْتَقِيمًا
ហើយយើងពិតជាមគ្គុទ្ទេសពួកគេនូវផ្លូវមួយដ៏ត្រឹមត្រូវ

Choose other languages: