Quran Apps in many lanuages:

Surah An-Nisa Ayahs #72 Translated in Khmer

وَلَهَدَيْنَاهُمْ صِرَاطًا مُسْتَقِيمًا
ហើយយើងពិតជាមគ្គុទ្ទេសពួកគេនូវផ្លូវមួយដ៏ត្រឹមត្រូវ
وَمَنْ يُطِعِ اللَّهَ وَالرَّسُولَ فَأُولَٰئِكَ مَعَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِمْ مِنَ النَّبِيِّينَ وَالصِّدِّيقِينَ وَالشُّهَدَاءِ وَالصَّالِحِينَ ۚ وَحَسُنَ أُولَٰئِكَ رَفِيقًا
ហើយជនដែលគោរពតាមអល់ឡោះ និងរ៉សូល ពួកទាំងនោះរួមជាមួយពួកដែលអល់ឡោះបានផ្តល់ការអនុគ្រោះទៅលើពួកគេ នៃពួកណាពី ពួកសច្ចការី ពួកជនពលី និងពួកអ្នកចិត្តកុសល។ ហើយ ល្អណាស់បានពួកទាំងនោះធ្វើជាគូកននោះ
ذَٰلِكَ الْفَضْلُ مِنَ اللَّهِ ۚ وَكَفَىٰ بِاللَّهِ عَلِيمًا
នោះហើយជាក្តីមេត្តាធម៌អំពីអល់ឡោះ។ វាគ្រប់គ្រាន់ហើយនឹងអល់ឡោះជាអ្នកដឹងបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا خُذُوا حِذْرَكُمْ فَانْفِرُوا ثُبَاتٍ أَوِ انْفِرُوا جَمِيعًا
ឱពួកដែលបានជឿ! ចូរពួកអ្នកយកការប្រុងប្រយ័ត្នរបស់ពួកអ្នក រួចចូរពួកអ្នកចេញទៅមុខម្តងមួយកងឬពួកអ្នកចេញទៅមុខទាំងអស់តែម្តង
وَإِنَّ مِنْكُمْ لَمَنْ لَيُبَطِّئَنَّ فَإِنْ أَصَابَتْكُمْ مُصِيبَةٌ قَالَ قَدْ أَنْعَمَ اللَّهُ عَلَيَّ إِذْ لَمْ أَكُنْ مَعَهُمْ شَهِيدًا
ការពិតក្នុងចំណោមពួកអ្នកមានអ្នកអែអង់ បើមានគ្រោះថ្នាក់អ្វីមួយបានត្រូវពួកអ្នក ជននោះថាអល់ឡោះពិតជាបានផ្តល់ការអនុគ្រោះមកយើង បានជាយើងមិនមែនជាអ្នកមានវត្តមានរួមជាមួយពួកគេ

Choose other languages: