Quran Apps in many lanuages:

Surah An-Nisa Ayahs #74 Translated in Khmer

ذَٰلِكَ الْفَضْلُ مِنَ اللَّهِ ۚ وَكَفَىٰ بِاللَّهِ عَلِيمًا
នោះហើយជាក្តីមេត្តាធម៌អំពីអល់ឡោះ។ វាគ្រប់គ្រាន់ហើយនឹងអល់ឡោះជាអ្នកដឹងបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا خُذُوا حِذْرَكُمْ فَانْفِرُوا ثُبَاتٍ أَوِ انْفِرُوا جَمِيعًا
ឱពួកដែលបានជឿ! ចូរពួកអ្នកយកការប្រុងប្រយ័ត្នរបស់ពួកអ្នក រួចចូរពួកអ្នកចេញទៅមុខម្តងមួយកងឬពួកអ្នកចេញទៅមុខទាំងអស់តែម្តង
وَإِنَّ مِنْكُمْ لَمَنْ لَيُبَطِّئَنَّ فَإِنْ أَصَابَتْكُمْ مُصِيبَةٌ قَالَ قَدْ أَنْعَمَ اللَّهُ عَلَيَّ إِذْ لَمْ أَكُنْ مَعَهُمْ شَهِيدًا
ការពិតក្នុងចំណោមពួកអ្នកមានអ្នកអែអង់ បើមានគ្រោះថ្នាក់អ្វីមួយបានត្រូវពួកអ្នក ជននោះថាអល់ឡោះពិតជាបានផ្តល់ការអនុគ្រោះមកយើង បានជាយើងមិនមែនជាអ្នកមានវត្តមានរួមជាមួយពួកគេ
وَلَئِنْ أَصَابَكُمْ فَضْلٌ مِنَ اللَّهِ لَيَقُولَنَّ كَأَنْ لَمْ تَكُنْ بَيْنَكُمْ وَبَيْنَهُ مَوَدَّةٌ يَا لَيْتَنِي كُنْتُ مَعَهُمْ فَأَفُوزَ فَوْزًا عَظِيمًا
បើមានភ័ព្វសំណាងណាមួយពីអល់ឡោះ បានត្រូវពួកអ្នកជននោះពិតជាថា ដូចជាពុំមានសេចក្តីស្រលាញ់ណាមួយរវាងពួកអ្នកនិងជននោះ។ អនិច្ចា! បើខ្ញុំមានជាមួយពួកគេ យើងពិតជានឹងទទួលបាននូវជោគជ័យមួយដ៏ធំធេង
فَلْيُقَاتِلْ فِي سَبِيلِ اللَّهِ الَّذِينَ يَشْرُونَ الْحَيَاةَ الدُّنْيَا بِالْآخِرَةِ ۚ وَمَنْ يُقَاتِلْ فِي سَبِيلِ اللَّهِ فَيُقْتَلْ أَوْ يَغْلِبْ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
ដូច្នេះ ចូរប្រយុទ្ធក្នុងផ្លូវអល់ឡោះចុះ! ឱពួកដែលលក់ជីវិតលោកិយយកបរលោក។ ជនណាដែលប្រយុទ្ធក្នុងផ្លូវអល់ឡោះ ទោះត្រូវគេសម្លាប់ឬក៏ត្រូវឈ្នះ យើងនឹងប្រទានជូនជននោះនូវរ ង្វាន់ដ៏មហាអស្ចារ្យផងដែរ

Choose other languages: