Quran Apps in many lanuages:

Surah An-Nisa Ayahs #64 Translated in Khmer

أَلَمْ تَرَ إِلَى الَّذِينَ يَزْعُمُونَ أَنَّهُمْ آمَنُوا بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ يُرِيدُونَ أَنْ يَتَحَاكَمُوا إِلَى الطَّاغُوتِ وَقَدْ أُمِرُوا أَنْ يَكْفُرُوا بِهِ وَيُرِيدُ الشَّيْطَانُ أَنْ يُضِلَّهُمْ ضَلَالًا بَعِيدًا
តើអ្នកមិនឃើញទេឬចំពោះពួកដែលអះអាងថា ពួកគេបានជឿនឹងអ្វីដែលគេបានបញ្ចុះទៅអ្នក និងអ្វីដែលគេបានបញ្ចុះកាលពីសម័យមុនអ្នក? ពួកគេមានបំណងនាំគ្នាប្តឹងទៅគារវជន ឱ្យកាត់ក្តីក្នុងករណីដែលគេតម្រូវឱ្យពួកគេបោះបង់ជំនឿនឹងគារវជន។ ហើយស្ហៃតនចង់បំភាន់ពួកគេឱ្យវង្វេងដ៏សែនឆ្ងាយ
وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنْزَلَ اللَّهُ وَإِلَى الرَّسُولِ رَأَيْتَ الْمُنَافِقِينَ يَصُدُّونَ عَنْكَ صُدُودًا
កាលណាគេបាននិយាយទៅកាន់ពួកគេថាសូមពួកអ្នកអញ្ជើញទៅកាន់អ្វីដែលអល់ឡោះបានបញ្ចុះមក និងទៅកាន់រ៉សូលអ្នកនឹងឃើញពួកពុតត្បុតបែរងាកអំពីអ្នកដោយរង្កៀស
فَكَيْفَ إِذَا أَصَابَتْهُمْ مُصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ ثُمَّ جَاءُوكَ يَحْلِفُونَ بِاللَّهِ إِنْ أَرَدْنَا إِلَّا إِحْسَانًا وَتَوْفِيقًا
តើដូចម្តេចទៅវិញកាលណាមានគ្រោះភ័យណាមួយបានត្រូវពួកគេដោយសារតែអ្វីដែលបាន ប្រព្រឹត្តដោយដៃពួកគេក្រោយមកពួកគេក៏បានមកជួបអ្នក ពួកគេស្បថនឹងអល់ឡោះថា ពួកយើងមិនចង់បានអ្វីក្រៅពីអំពើល្អនិងការត្រូវគ្នាឡើយ
أُولَٰئِكَ الَّذِينَ يَعْلَمُ اللَّهُ مَا فِي قُلُوبِهِمْ فَأَعْرِضْ عَنْهُمْ وَعِظْهُمْ وَقُلْ لَهُمْ فِي أَنْفُسِهِمْ قَوْلًا بَلِيغًا
ពួកទាំងនោះហើយ ដែលអល់ឡោះដឹងពីអ្វីដែលមានក្នុងចិត្តពួកគេហេតុនេះ ចូរអ្នកបែរចេញពីពួកគេ និងចូរអ្នកទូន្មានពួកគេ ហើយចូរអ្នកនិយាយទៅកាន់ពួកគេ នូវពាក្យសម្តីដែលមានប្រសិទ្ធភាពបំផុតនៅក្នុងខ្លួនរបស់ពួកគេ
وَمَا أَرْسَلْنَا مِنْ رَسُولٍ إِلَّا لِيُطَاعَ بِإِذْنِ اللَّهِ ۚ وَلَوْ أَنَّهُمْ إِذْ ظَلَمُوا أَنْفُسَهُمْ جَاءُوكَ فَاسْتَغْفَرُوا اللَّهَ وَاسْتَغْفَرَ لَهُمُ الرَّسُولُ لَوَجَدُوا اللَّهَ تَوَّابًا رَحِيمًا
រ៉សូលណាក៏ដោយ ដែលយើងបានបញ្ជូនគ្មានអ្វីក្រៅពីដើម្បីគេគោរពតាមដោយការអនុញ្ញាតពីអល់ឡោះនោះទេ។ ហើយក្នុងពេលដែលពួកគេបានសាងបាបកម្មចំពោះខ្លួនឯង បើសិនពួកគេបានមកជួបអ្នក រួចពួកគេបានសុំការប្រោសប្រណីអំពីអល់ឡោះហើយរ៉សូលក៏បានសុំការប្រោសប្រណីពួកគេដែរ ពួកគេពិតជាបានប្រទះឃើញថាអល់ឡោះជាអ្នកដែលទទួលការសោកស្តាយមេត្តាករុណាបំផុត

Choose other languages: