Quran Apps in many lanuages:

Surah An-Nisa Ayahs #145 Translated in Khmer

الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِنْ كَانَ لَكُمْ فَتْحٌ مِنَ اللَّهِ قَالُوا أَلَمْ نَكُنْ مَعَكُمْ وَإِنْ كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُمْ مِنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَنْ يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا
ពួកដែលនៅរង់ចាំមើលពួកអ្នក បើសិនពួកអ្នកមានជោគជ័យណាមួយអំពីអល់ឡោះ ពួកគេថាតើពួកយើងនេះពុំមែនរួមជាមួយពួកអ្នកទេឬ តែបើពួកអជំនឿ មានជោគវាសនាណាមួយវិញពួកគេថា តើមិនមែនពួកយើងទេឬ ដែលតាមជួយពួកអ្នក និងតាមការពារពួកអ្នកពីពួកមានជំនឿនោះ។ អល់ឡោះលោកសំរេចក្តីរវាងពួកអ្នកនៅថ្ងៃវិនិច្ឆ័យ។ អល់ឡោះមិនធ្វើឱ្យពួកអជំនឿ មានផ្លូវណាមួយលើពួកមានជំនឿឡើយ
إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا
ការពិតពួកពុតត្បុតបញ្ឆោតអល់ឡោះ ក្នុងករណីដែលអល់ឡោះទេ ជាអ្នកបញ្ឆោតពួកគេ ហើយកាលណាពួកគេក្រោកទៅសឡាតិ៍ ពួកគេក្រោកទាំងខ្ជិលច្រអូស ពួកគេធ្វើឱ្យតែមនុស្សមើលឃើញ ហើយពួកគេមិននឹកឃើញអល់ឡោះឡើយមានតែតិចតួចប៉ុណ្ណោះ
مُذَبْذَبِينَ بَيْنَ ذَٰلِكَ لَا إِلَىٰ هَٰؤُلَاءِ وَلَا إِلَىٰ هَٰؤُلَاءِ ۚ وَمَنْ يُضْلِلِ اللَّهُ فَلَنْ تَجِدَ لَهُ سَبِيلًا
ជាពួកអល់អែករវាងទាំងអស់នេះពុំមែនក្នុងពួកជឿ ហើយក៍ពុំមែនក្នុងពួកអជំនឿដែរ។ ជនណាដែលអល់ឡោះបានពង្វេងអ្នកក៏មិនអាចប្រទះឃើញផ្លូវណាមួយសំរាប់ជននោះដែរ
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْكَافِرِينَ أَوْلِيَاءَ مِنْ دُونِ الْمُؤْمِنِينَ ۚ أَتُرِيدُونَ أَنْ تَجْعَلُوا لِلَّهِ عَلَيْكُمْ سُلْطَانًا مُبِينًا
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំយកពួកដែលអជំនឿធ្វើជាមិត្តជិតស្និទ្ធិដោយបោះបង់ពួកមានជំនឿឱ្យសោះ។ តើពួកអ្នកមានចេតនា នឹងបង្កើតទីអាងណាមួយយ៉ាងច្បាស់សម្រាប់អល់ឡោះ មកលើពួកអ្នកវិញឬ?
إِنَّ الْمُنَافِقِينَ فِي الدَّرْكِ الْأَسْفَلِ مِنَ النَّارِ وَلَنْ تَجِدَ لَهُمْ نَصِيرًا
ពិតណាស់ពួកពុតត្បុតនៅក្នុងបាតក្រោមបង្អស់នៃនរក ហើយអ្នកនឹងមិនប្រទះឃើញពួកគេមានជំនួយការណាមួយទេ

Choose other languages: