Quran Apps in many lanuages:

Surah An-Nisa Ayahs #147 Translated in Khmer

مُذَبْذَبِينَ بَيْنَ ذَٰلِكَ لَا إِلَىٰ هَٰؤُلَاءِ وَلَا إِلَىٰ هَٰؤُلَاءِ ۚ وَمَنْ يُضْلِلِ اللَّهُ فَلَنْ تَجِدَ لَهُ سَبِيلًا
ជាពួកអល់អែករវាងទាំងអស់នេះពុំមែនក្នុងពួកជឿ ហើយក៍ពុំមែនក្នុងពួកអជំនឿដែរ។ ជនណាដែលអល់ឡោះបានពង្វេងអ្នកក៏មិនអាចប្រទះឃើញផ្លូវណាមួយសំរាប់ជននោះដែរ
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْكَافِرِينَ أَوْلِيَاءَ مِنْ دُونِ الْمُؤْمِنِينَ ۚ أَتُرِيدُونَ أَنْ تَجْعَلُوا لِلَّهِ عَلَيْكُمْ سُلْطَانًا مُبِينًا
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំយកពួកដែលអជំនឿធ្វើជាមិត្តជិតស្និទ្ធិដោយបោះបង់ពួកមានជំនឿឱ្យសោះ។ តើពួកអ្នកមានចេតនា នឹងបង្កើតទីអាងណាមួយយ៉ាងច្បាស់សម្រាប់អល់ឡោះ មកលើពួកអ្នកវិញឬ?
إِنَّ الْمُنَافِقِينَ فِي الدَّرْكِ الْأَسْفَلِ مِنَ النَّارِ وَلَنْ تَجِدَ لَهُمْ نَصِيرًا
ពិតណាស់ពួកពុតត្បុតនៅក្នុងបាតក្រោមបង្អស់នៃនរក ហើយអ្នកនឹងមិនប្រទះឃើញពួកគេមានជំនួយការណាមួយទេ
إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَاعْتَصَمُوا بِاللَّهِ وَأَخْلَصُوا دِينَهُمْ لِلَّهِ فَأُولَٰئِكَ مَعَ الْمُؤْمِنِينَ ۖ وَسَوْفَ يُؤْتِ اللَّهُ الْمُؤْمِنِينَ أَجْرًا عَظِيمًا
លើកលែងតែពួកដែលមានវិប្បដិសារី បានកែប្រែឡើងវិញហើយបានប្រកាន់ខ្ជាប់នឹងអល់ឡោះ ហើយពួកគេក៏មានភក្តីភីពាចំពោះសាសនាពួកគេដើម្បីអល់ឡោះ ពួកគេទាំងនេះរួមជាមួយពួកដែលមាន ជំនឿ។ អល់ឡោះនឹងប្រទានដល់ពួកដែលមានជំនឿនូវរង្វាន់ដ៏ធំក្រៃលែង
مَا يَفْعَلُ اللَّهُ بِعَذَابِكُمْ إِنْ شَكَرْتُمْ وَآمَنْتُمْ ۚ وَكَانَ اللَّهُ شَاكِرًا عَلِيمًا
តើអល់ឡោះនឹងធ្វើទោសពួកអ្នកឬប្រសិនបើពួកអ្នកបានដឹងគុណនិងបានជឿនោះ។ អល់ឡោះជាអ្នកដែលតបស្នងជាអ្នកដឹងបំផុត

Choose other languages: