Quran Apps in many lanuages:

Surah Al-Mumtahana Ayahs #8 Translated in Khmer

قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَآءُ مِنْكُمْ وَمِمَّا تَعْبُدُونَ مِنْ دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمُ الْعَدَاوَةُ وَالْبَغْضَاءُ أَبَدًا حَتَّىٰ تُؤْمِنُوا بِاللَّهِ وَحْدَهُ إِلَّا قَوْلَ إِبْرَاهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَا أَمْلِكُ لَكَ مِنَ اللَّهِ مِنْ شَيْءٍ ۖ رَبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ
ជាការពិតណាស់ មានគំរូមួយដ៏ល្អប្រណីតសំរាប់ពួកអ្នក គឺអ៊ីព្រហ៊ីម ព្រមទាំងពួកដែលរួមជា មួយគេ នៅខណៈដែលពួកគេបាននិយាយទៅកាន់ក្រុមមនុស្សរបស់ពួកគេថា ការពិតពួកយើងរួចផុត ពីពួកអ្នក និងពីអ្វីដែលពួកអ្នកបានប្រណិប័តន៍ក្រៅពីអល់ឡោះ ពួកយើងបានផ្តាច់ខ្លួនពីពួកអ្នក ហើយ។ ភាពជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នាបានលេចធ្លោជារៀងរហូត ហើយរវាងពួកយើង នឹងពួកអ្នក ទាល់តែពួកអ្នកជឿនឹងអល់ឡោះតែមួយគត់ដោយឡែកសំដីអ៊ីព្រហ៊ីម បាននិយាយទៅ កាន់បិតាគេថា យើងពិតជានឹងសូមអភ័យទោសឱ្យអ្នក យើងពុំអាចការពារឱ្យអ្នកពីអល់ឡោះបន្តិច សោះឡើយ។ ឱ ម្ចាស់របស់យើង លើលោកហើយ ពួកយើងបានផ្ញើក្តីទុកចិត្ត ហើយឆ្ពោះទៅលោក យើងវិលត្រលប់ ហើយឆ្ពោះទៅលោកជាទីវិលត្រឡប់
رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِلَّذِينَ كَفَرُوا وَاغْفِرْ لَنَا رَبَّنَا ۖ إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ
ឱម្ចាស់របស់យើង! សូមលោកមេត្តា កុំចាត់ពួកយើង ជាបំណងអាក្រក់សំរាប់ពួកដែលបានអជំនឿ ហើយសូមលោកមេត្តាអភ័យទោស ឱ្យពួកយើងផង ឱម្ចាស់របស់យើង! ការពិត លោកជាអ្នកមានអានុភាព ជាអ្នកមហាគតិបណ្ឌិត
لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ ۚ وَمَنْ يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
ជាការពិតណាស់សំរាប់ពួកអ្នក មានគំរូមួយដ៏ល្អប្រណីតនៅក្នុងរឿងពួកគេ សំរាប់ជនដែលសង្ឃឹម ចំពោះ អល់ឡោះ និងថ្ងៃអវសាន។ ហើយជនណាដែលបែរត្រឡប់អល់ឡោះ លោកពិតជាអ្នកមានបំផុត ជាអ្នកត្រូវ កោតសរសើរក្រៃលែង
عَسَى اللَّهُ أَنْ يَجْعَلَ بَيْنَكُمْ وَبَيْنَ الَّذِينَ عَادَيْتُمْ مِنْهُمْ مَوَدَّةً ۚ وَاللَّهُ قَدِيرٌ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
សង្ឃឹមថា អល់ឡោះនឹងចាត់ធ្វើជាមិត្តភាពមួយរវាងពួកអ្នក និងរវាងពួកដែល ពួកអ្នកធ្វើសត្រូវក្នុងចំណោមពួកគេ អល់ឡោះជាអ្នកមានសមត្ថភាព ហើយអល់ឡោះជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត
لَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ لَمْ يُقَاتِلُوكُمْ فِي الدِّينِ وَلَمْ يُخْرِجُوكُمْ مِنْ دِيَارِكُمْ أَنْ تَبَرُّوهُمْ وَتُقْسِطُوا إِلَيْهِمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ស្តីពីពួកដែលមិនប្រយុទ្ធនឹងពួកអ្នក នៅក្នុងរឿងសាសនា ហើយពួកគេក៏មិន បណ្តេញពួកអ្នកចេញពីភូមិស្រុកពួកអ្នកដែរ នោះអល់ឡោះ នឹងមិនហាមឃាត់ពួកអ្នកឡើយអំពីធ្វើសប្បុរស ទានរបស់ពួកអ្នក ចំពោះពួកគេ និងធ្វើសមធម៌ទៅកាន់ពួកគេ។ ការពិត អល់ឡោះស្រលាញ់ពួកដែល ធ្វើសមធម៌

Choose other languages: