Quran Apps in many lanuages:

Surah Al-Mumtahana Ayahs #9 Translated in Khmer

رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِلَّذِينَ كَفَرُوا وَاغْفِرْ لَنَا رَبَّنَا ۖ إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ
ឱម្ចាស់របស់យើង! សូមលោកមេត្តា កុំចាត់ពួកយើង ជាបំណងអាក្រក់សំរាប់ពួកដែលបានអជំនឿ ហើយសូមលោកមេត្តាអភ័យទោស ឱ្យពួកយើងផង ឱម្ចាស់របស់យើង! ការពិត លោកជាអ្នកមានអានុភាព ជាអ្នកមហាគតិបណ្ឌិត
لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ ۚ وَمَنْ يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
ជាការពិតណាស់សំរាប់ពួកអ្នក មានគំរូមួយដ៏ល្អប្រណីតនៅក្នុងរឿងពួកគេ សំរាប់ជនដែលសង្ឃឹម ចំពោះ អល់ឡោះ និងថ្ងៃអវសាន។ ហើយជនណាដែលបែរត្រឡប់អល់ឡោះ លោកពិតជាអ្នកមានបំផុត ជាអ្នកត្រូវ កោតសរសើរក្រៃលែង
عَسَى اللَّهُ أَنْ يَجْعَلَ بَيْنَكُمْ وَبَيْنَ الَّذِينَ عَادَيْتُمْ مِنْهُمْ مَوَدَّةً ۚ وَاللَّهُ قَدِيرٌ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
សង្ឃឹមថា អល់ឡោះនឹងចាត់ធ្វើជាមិត្តភាពមួយរវាងពួកអ្នក និងរវាងពួកដែល ពួកអ្នកធ្វើសត្រូវក្នុងចំណោមពួកគេ អល់ឡោះជាអ្នកមានសមត្ថភាព ហើយអល់ឡោះជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត
لَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ لَمْ يُقَاتِلُوكُمْ فِي الدِّينِ وَلَمْ يُخْرِجُوكُمْ مِنْ دِيَارِكُمْ أَنْ تَبَرُّوهُمْ وَتُقْسِطُوا إِلَيْهِمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ស្តីពីពួកដែលមិនប្រយុទ្ធនឹងពួកអ្នក នៅក្នុងរឿងសាសនា ហើយពួកគេក៏មិន បណ្តេញពួកអ្នកចេញពីភូមិស្រុកពួកអ្នកដែរ នោះអល់ឡោះ នឹងមិនហាមឃាត់ពួកអ្នកឡើយអំពីធ្វើសប្បុរស ទានរបស់ពួកអ្នក ចំពោះពួកគេ និងធ្វើសមធម៌ទៅកាន់ពួកគេ។ ការពិត អល់ឡោះស្រលាញ់ពួកដែល ធ្វើសមធម៌
إِنَّمَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُمْ مِنْ دِيَارِكُمْ وَظَاهَرُوا عَلَىٰ إِخْرَاجِكُمْ أَنْ تَوَلَّوْهُمْ ۚ وَمَنْ يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
ការពិត ដែលអល់ឡោះហាមឃាត់ពួកអ្នក ដែលពួកអ្នកនឹងយកពួកគេធ្វើជាអ្នកគ្រប់គ្រង នោះ គឺតែចំពោះពួកដែលបានប្រយុទ្ធនឹងពួកអ្នក ហើយបណ្តេញពួកអ្នកចេញពីលំនៅដ្ឋានពួកអ្នក ហើយ ពួកគេ បានជួយជ្រោមជ្រែងគ្នាលើការបណ្តេញពួកអ្នកប៉ុណ្ណោះ។ ជនណាហើយយកពួកគេធ្វើជាអ្នកគ្រប់- គ្រង ពួកនេះហើយជាពួកអយុត្តិធម៌

Choose other languages: