Quran Apps in many lanuages:

Surah Al-Mumtahana Ayahs #10 Translated in Khmer

لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ ۚ وَمَنْ يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
ជាការពិតណាស់សំរាប់ពួកអ្នក មានគំរូមួយដ៏ល្អប្រណីតនៅក្នុងរឿងពួកគេ សំរាប់ជនដែលសង្ឃឹម ចំពោះ អល់ឡោះ និងថ្ងៃអវសាន។ ហើយជនណាដែលបែរត្រឡប់អល់ឡោះ លោកពិតជាអ្នកមានបំផុត ជាអ្នកត្រូវ កោតសរសើរក្រៃលែង
عَسَى اللَّهُ أَنْ يَجْعَلَ بَيْنَكُمْ وَبَيْنَ الَّذِينَ عَادَيْتُمْ مِنْهُمْ مَوَدَّةً ۚ وَاللَّهُ قَدِيرٌ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
សង្ឃឹមថា អល់ឡោះនឹងចាត់ធ្វើជាមិត្តភាពមួយរវាងពួកអ្នក និងរវាងពួកដែល ពួកអ្នកធ្វើសត្រូវក្នុងចំណោមពួកគេ អល់ឡោះជាអ្នកមានសមត្ថភាព ហើយអល់ឡោះជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត
لَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ لَمْ يُقَاتِلُوكُمْ فِي الدِّينِ وَلَمْ يُخْرِجُوكُمْ مِنْ دِيَارِكُمْ أَنْ تَبَرُّوهُمْ وَتُقْسِطُوا إِلَيْهِمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ស្តីពីពួកដែលមិនប្រយុទ្ធនឹងពួកអ្នក នៅក្នុងរឿងសាសនា ហើយពួកគេក៏មិន បណ្តេញពួកអ្នកចេញពីភូមិស្រុកពួកអ្នកដែរ នោះអល់ឡោះ នឹងមិនហាមឃាត់ពួកអ្នកឡើយអំពីធ្វើសប្បុរស ទានរបស់ពួកអ្នក ចំពោះពួកគេ និងធ្វើសមធម៌ទៅកាន់ពួកគេ។ ការពិត អល់ឡោះស្រលាញ់ពួកដែល ធ្វើសមធម៌
إِنَّمَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُمْ مِنْ دِيَارِكُمْ وَظَاهَرُوا عَلَىٰ إِخْرَاجِكُمْ أَنْ تَوَلَّوْهُمْ ۚ وَمَنْ يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
ការពិត ដែលអល់ឡោះហាមឃាត់ពួកអ្នក ដែលពួកអ្នកនឹងយកពួកគេធ្វើជាអ្នកគ្រប់គ្រង នោះ គឺតែចំពោះពួកដែលបានប្រយុទ្ធនឹងពួកអ្នក ហើយបណ្តេញពួកអ្នកចេញពីលំនៅដ្ឋានពួកអ្នក ហើយ ពួកគេ បានជួយជ្រោមជ្រែងគ្នាលើការបណ្តេញពួកអ្នកប៉ុណ្ណោះ។ ជនណាហើយយកពួកគេធ្វើជាអ្នកគ្រប់- គ្រង ពួកនេះហើយជាពួកអយុត្តិធម៌
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا جَاءَكُمُ الْمُؤْمِنَاتُ مُهَاجِرَاتٍ فَامْتَحِنُوهُنَّ ۖ اللَّهُ أَعْلَمُ بِإِيمَانِهِنَّ ۖ فَإِنْ عَلِمْتُمُوهُنَّ مُؤْمِنَاتٍ فَلَا تَرْجِعُوهُنَّ إِلَى الْكُفَّارِ ۖ لَا هُنَّ حِلٌّ لَهُمْ وَلَا هُمْ يَحِلُّونَ لَهُنَّ ۖ وَآتُوهُمْ مَا أَنْفَقُوا ۚ وَلَا جُنَاحَ عَلَيْكُمْ أَنْ تَنْكِحُوهُنَّ إِذَا آتَيْتُمُوهُنَّ أُجُورَهُنَّ ۚ وَلَا تُمْسِكُوا بِعِصَمِ الْكَوَافِرِ وَاسْأَلُوا مَا أَنْفَقْتُمْ وَلْيَسْأَلُوا مَا أَنْفَقُوا ۚ ذَٰلِكُمْ حُكْمُ اللَّهِ ۖ يَحْكُمُ بَيْنَكُمْ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
ឱបណ្តាពួកដែលបានជឿ! កាលណាពួកនារីជឿបានមកដល់ពួក អ្នកទាំងភៀសខ្លួន ចូរពួកអ្នកសាកល្បងពួកនាង។ អល់ឡោះដឹងណាស់ ពីជំនឿរបស់ពួកនាង។ រួចមក បើពួកអ្នកបានដឹងថា ពួកនាងជាពួកអ្នកជឿហើយនោះ ពេលនោះ ចូរពួកអ្នកកុំបណ្តោយឱ្យពួកនាងត្រឡប់ ទៅកាន់ពួកអជំនឿវិញ ពួកនាងពុំមែនជាការអនុញ្ញាតមួយសំរាប់ពួកគេនោះ ហើយពួកគេនោះ ក៏ពុំមែននឹងត្រូវអនុញ្ញាតសំរាប់ពួកនាងដែរ ហើយចូរពួកអ្នកផ្តល់ទៅពួកគេទាំងនោះវិញ នូវអ្វីដែលពួក គេបានចំណាយ ហើយមិនថ្វីឡើយលើពួកអ្នក ដែលពួកអ្នករៀបការនឹងពួកនាង កាលណាពួកអ្នកបានផ្តល់ ទៅពួកនាងនូវប្រាក់ខាន់ស្លារបស់ពួកនាង។ ហើយចូរពួកអ្នកកុំកាន់កាប់ដោយចំណងប្តីប្រពន្ធជាមួយពួក ដែលអជំនឿ។ ចូរពួកអ្នកទាមទារអ្វីដែលពួកអ្នកបានចំណាយ ហើយពួកគេត្រូវទាមទារអ្វីដែលពួកគេបាន ចំណាយ។ ហើយចូរពួកគេទាមទារ នូវអ្វីដែលពួកគេបានចំណាយទាំងអស់នេះ ហើយជាការសំរេចរបស់ អល់ឡោះ លោកនឹងសំរេចក្តីរវាងពួកអ្នក ហើយអល់ឡោះជាអ្នកដឹងបំផុត មហាគតិបណ្ឌិត

Choose other languages: