Quran Apps in many lanuages:

Surah Al-Maeda Ayahs #100 Translated in Khmer

أُحِلَّ لَكُمْ صَيْدُ الْبَحْرِ وَطَعَامُهُ مَتَاعًا لَكُمْ وَلِلسَّيَّارَةِ ۖ وَحُرِّمَ عَلَيْكُمْ صَيْدُ الْبَرِّ مَا دُمْتُمْ حُرُمًا ۗ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
គេបានអនុញ្ញាតឱ្យពួកអ្នកនេសាទសមុទ្រ និងអាហារពីសមុទ្រជាគុណប្រយោជន៍ សំរាប់ពួកអ្នក និងសំរាប់ពួកអ្នកដំណើរ។ ហើយគេបានហាមលើពួកអ្នក នូវ សត្វប្រមាញ់ដែនគោក ដរាបណាពួកអ្នកឋិតក្នុងការអិហរ៉ម។ ចូរពួកអ្នកគោរព កោតខ្លាចអល់ឡោះ ដែលគេនឹងប្រមូលពួកអ្នកទៅកាន់លោក
جَعَلَ اللَّهُ الْكَعْبَةَ الْبَيْتَ الْحَرَامَ قِيَامًا لِلنَّاسِ وَالشَّهْرَ الْحَرَامَ وَالْهَدْيَ وَالْقَلَائِدَ ۚ ذَٰلِكَ لِتَعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
អល់ឡោះបាន បង្កើតកាក់ពះ គេហដ្ឋានដ៏ពិសិដ្ឋ ខែដ៏ពិសិដ្ឋ សត្វហ័ទយ៉ះ និងសត្វដែលគេបំពាក់ ប្រឡៅក ជាការទ្រទ្រង់មួយសំរាប់មនុស្សទាំងនោះ ដើម្បីពួកអ្នកដឹងថា អល់ឡោះ ដឹងពីអ្វីដែលមាននៅឯមេឃ និងអ្វីដែលមាននៅឯដី។ ហើយការពិត អល់ឡោះ ជាអ្នកដឹងបំផុតពីអ្វីៗទាំងអស់
اعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ وَأَنَّ اللَّهَ غَفُورٌ رَحِيمٌ
ពួកអ្នកត្រូវដឹងថា ការពិតអល់ឡោះជាអ្នក ដែលធ្វើទោសដ៏ធ្ងន្ង់ធ្ងរបំផុត ហើយការពិតអល់ឡោះ ជាអ្នកដែលប្រោសប្រណី អាណិតអាសូរបំផុត
مَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
រ៉សូលគ្មានភារកិច្ចអ្វីក្រៅពីការផ្តល់សារនោះទេ។ ហើយអល់ឡោះដឹងនូវអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកបានលាក់ លៀម
قُلْ لَا يَسْتَوِي الْخَبِيثُ وَالطَّيِّبُ وَلَوْ أَعْجَبَكَ كَثْرَةُ الْخَبِيثِ ۚ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تُفْلِحُونَ
ថាទៅ ប្រការអាក្រក់ និងប្រការល្អមិនស្មើគ្នាទេ ទោះបីប្រការ អាក្រក់ជាច្រើនបានទាក់ទាញចិត្តអ្នកក៏ដោយ។ ហេតុនេះ ចូរពួកអ្នកគោរព កោតខ្លាចអល់ឡោះ ឱអ្នកដែលមានវិចារណញ្ញាណ! ដើម្បីពួកអ្នកជោគជ័យ

Choose other languages: