Quran Apps in many lanuages:

Surah Al-Maeda Ayahs #99 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقْتُلُوا الصَّيْدَ وَأَنْتُمْ حُرُمٌ ۚ وَمَنْ قَتَلَهُ مِنْكُمْ مُتَعَمِّدًا فَجَزَاءٌ مِثْلُ مَا قَتَلَ مِنَ النَّعَمِ يَحْكُمُ بِهِ ذَوَا عَدْلٍ مِنْكُمْ هَدْيًا بَالِغَ الْكَعْبَةِ أَوْ كَفَّارَةٌ طَعَامُ مَسَاكِينَ أَوْ عَدْلُ ذَٰلِكَ صِيَامًا لِيَذُوقَ وَبَالَ أَمْرِهِ ۗ عَفَا اللَّهُ عَمَّا سَلَفَ ۚ وَمَنْ عَادَ فَيَنْتَقِمُ اللَّهُ مِنْهُ ۗ وَاللَّهُ عَزِيزٌ ذُو انْتِقَامٍ
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំសម្លាប់សត្វប្រមាញ់ក្នុងពេលពួកអ្នកកំពុង អិហរ៉ម។ ក្នុងចំណោមពួកអ្នក ជនណាបានសម្លាប់សត្វនោះដោយចេតនា គឺត្រូវសង ដោយសត្វពាហនៈ ដូចសត្វអ្វីដែលខ្លួនបានសម្លាប់ ដែលនឹងវិនិច្ឆ័យរឿងនេះ ដោយ មនុស្សពីរនាក់ដែលយុត្តិធម៌ក្នុងចំណោមពួកអ្នក ជាសត្វហ័ទយ៉ះមួយ ដែលនឹងទៅដល់ កាក់ពះ ឬការពិន័យជាអាហារអ្នកក្រ ឬសោមស្មើជំនួននោះ (ដប់ថ្ងៃ) ដើម្បីឱ្យជននោះ ភ្លក់រសជាតិបច្ច័យអាក្រក់ពីអំពើរបស់ខ្លួន។ អល់ឡោះបានអត់ឱនពីអ្វីដែលបានកន្លង ផុតទៅ។ ជនណាហើយដែលបានវិលទៅធ្វើទៀត អល់ឡោះនឹងដាក់ទោសជននោះ។ អល់ឡោះជាអ្នកដែលមានពលានុភាព ជាអ្នកដែលប្រកបដោយអំណាចធ្វើទណ្ឌកម្ម
أُحِلَّ لَكُمْ صَيْدُ الْبَحْرِ وَطَعَامُهُ مَتَاعًا لَكُمْ وَلِلسَّيَّارَةِ ۖ وَحُرِّمَ عَلَيْكُمْ صَيْدُ الْبَرِّ مَا دُمْتُمْ حُرُمًا ۗ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
គេបានអនុញ្ញាតឱ្យពួកអ្នកនេសាទសមុទ្រ និងអាហារពីសមុទ្រជាគុណប្រយោជន៍ សំរាប់ពួកអ្នក និងសំរាប់ពួកអ្នកដំណើរ។ ហើយគេបានហាមលើពួកអ្នក នូវ សត្វប្រមាញ់ដែនគោក ដរាបណាពួកអ្នកឋិតក្នុងការអិហរ៉ម។ ចូរពួកអ្នកគោរព កោតខ្លាចអល់ឡោះ ដែលគេនឹងប្រមូលពួកអ្នកទៅកាន់លោក
جَعَلَ اللَّهُ الْكَعْبَةَ الْبَيْتَ الْحَرَامَ قِيَامًا لِلنَّاسِ وَالشَّهْرَ الْحَرَامَ وَالْهَدْيَ وَالْقَلَائِدَ ۚ ذَٰلِكَ لِتَعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
អល់ឡោះបាន បង្កើតកាក់ពះ គេហដ្ឋានដ៏ពិសិដ្ឋ ខែដ៏ពិសិដ្ឋ សត្វហ័ទយ៉ះ និងសត្វដែលគេបំពាក់ ប្រឡៅក ជាការទ្រទ្រង់មួយសំរាប់មនុស្សទាំងនោះ ដើម្បីពួកអ្នកដឹងថា អល់ឡោះ ដឹងពីអ្វីដែលមាននៅឯមេឃ និងអ្វីដែលមាននៅឯដី។ ហើយការពិត អល់ឡោះ ជាអ្នកដឹងបំផុតពីអ្វីៗទាំងអស់
اعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ وَأَنَّ اللَّهَ غَفُورٌ رَحِيمٌ
ពួកអ្នកត្រូវដឹងថា ការពិតអល់ឡោះជាអ្នក ដែលធ្វើទោសដ៏ធ្ងន្ង់ធ្ងរបំផុត ហើយការពិតអល់ឡោះ ជាអ្នកដែលប្រោសប្រណី អាណិតអាសូរបំផុត
مَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
រ៉សូលគ្មានភារកិច្ចអ្វីក្រៅពីការផ្តល់សារនោះទេ។ ហើយអល់ឡោះដឹងនូវអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកបានលាក់ លៀម

Choose other languages: