Quran Apps in many lanuages:

Surah Al-Maeda Ayahs #101 Translated in Khmer

جَعَلَ اللَّهُ الْكَعْبَةَ الْبَيْتَ الْحَرَامَ قِيَامًا لِلنَّاسِ وَالشَّهْرَ الْحَرَامَ وَالْهَدْيَ وَالْقَلَائِدَ ۚ ذَٰلِكَ لِتَعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
អល់ឡោះបាន បង្កើតកាក់ពះ គេហដ្ឋានដ៏ពិសិដ្ឋ ខែដ៏ពិសិដ្ឋ សត្វហ័ទយ៉ះ និងសត្វដែលគេបំពាក់ ប្រឡៅក ជាការទ្រទ្រង់មួយសំរាប់មនុស្សទាំងនោះ ដើម្បីពួកអ្នកដឹងថា អល់ឡោះ ដឹងពីអ្វីដែលមាននៅឯមេឃ និងអ្វីដែលមាននៅឯដី។ ហើយការពិត អល់ឡោះ ជាអ្នកដឹងបំផុតពីអ្វីៗទាំងអស់
اعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ وَأَنَّ اللَّهَ غَفُورٌ رَحِيمٌ
ពួកអ្នកត្រូវដឹងថា ការពិតអល់ឡោះជាអ្នក ដែលធ្វើទោសដ៏ធ្ងន្ង់ធ្ងរបំផុត ហើយការពិតអល់ឡោះ ជាអ្នកដែលប្រោសប្រណី អាណិតអាសូរបំផុត
مَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
រ៉សូលគ្មានភារកិច្ចអ្វីក្រៅពីការផ្តល់សារនោះទេ។ ហើយអល់ឡោះដឹងនូវអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកបានលាក់ លៀម
قُلْ لَا يَسْتَوِي الْخَبِيثُ وَالطَّيِّبُ وَلَوْ أَعْجَبَكَ كَثْرَةُ الْخَبِيثِ ۚ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تُفْلِحُونَ
ថាទៅ ប្រការអាក្រក់ និងប្រការល្អមិនស្មើគ្នាទេ ទោះបីប្រការ អាក្រក់ជាច្រើនបានទាក់ទាញចិត្តអ្នកក៏ដោយ។ ហេតុនេះ ចូរពួកអ្នកគោរព កោតខ្លាចអល់ឡោះ ឱអ្នកដែលមានវិចារណញ្ញាណ! ដើម្បីពួកអ្នកជោគជ័យ
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِنْ تُبْدَ لَكُمْ تَسُؤْكُمْ وَإِنْ تَسْأَلُوا عَنْهَا حِينَ يُنَزَّلُ الْقُرْآنُ تُبْدَ لَكُمْ عَفَا اللَّهُ عَنْهَا ۗ وَاللَّهُ غَفُورٌ حَلِيمٌ
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំសួរដេញដោលពីប្រការៗ បើសិនគេ លាតបង្ហាញជូនពួកអ្នក វានឹងធ្វើឱ្យទោមនស្សដល់ពួកអ្នក បើពួកអ្នកសួរដេញ ដោលពីប្រការនោះ ក្នុងពេលដែលគេបញ្ចុះគួរអាន គេប្រាកដជានឹងលាត បង្ហាញជូនពួកអ្នក។ អល់ឡោះបានអត់ឱនពីរឿងនោះ។ ហើយអល់ឡោះជាអ្នក ដែលប្រោសប្រណីសណ្តោសបំផុត

Choose other languages: