Quran Apps in many lanuages:

Surah Al-Maeda Ayahs #87 Translated in Khmer

وَإِذَا سَمِعُوا مَا أُنْزِلَ إِلَى الرَّسُولِ تَرَىٰ أَعْيُنَهُمْ تَفِيضُ مِنَ الدَّمْعِ مِمَّا عَرَفُوا مِنَ الْحَقِّ ۖ يَقُولُونَ رَبَّنَا آمَنَّا فَاكْتُبْنَا مَعَ الشَّاهِدِينَ
កាលណាពួកគេបានឮនូវអ្វីដែលគេបានបញ្ចុះទៅកាន់រ៉សូលនោះ អ្នកនឹង ឃើញភ្នែករបស់ពួកគេបង្ហូរទឹកភ្នែក ដោយសារតែពួកគេបានយល់ពីការ ពិត។ ពួកគេនិយាយថា ឱម្ចាស់របស់យើ់ង! ពួកយើងជឿហើយ ហេតុនេះ សូមលោកកត់ត្រាយើងជាមួយពួកសាក្សីផង
وَمَا لَنَا لَا نُؤْمِنُ بِاللَّهِ وَمَا جَاءَنَا مِنَ الْحَقِّ وَنَطْمَعُ أَنْ يُدْخِلَنَا رَبُّنَا مَعَ الْقَوْمِ الصَّالِحِينَ
តើយើងមានអ្វីដែលថា យើងមិនជឿនឹងអល់ឡោះ មិនជឿនឹងការពិត ដែលបានមកដល់យើង ហើយក្នុងករណីយើង មានមហិច្ឆតាចង់ឱ្យម្ចាស់យើងបញ្ចូលយើងជាមួយ អ្នកគុណធម៌
فَأَثَابَهُمُ اللَّهُ بِمَا قَالُوا جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ الْمُحْسِنِينَ
ដោយសារអ្វីដែលពួកគេបាននិយាយ អល់ឡោះក៏បានផ្តល់ រង្វាន់ទៅឱ្យពួកគេ នូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោម នោះ ជាពួកអនន្តកាលនៅក្នុងនោះ។ នេះហើយជាការតបស្នងរបស់ពួក សប្បុរសជន
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
រីឯពួកដែលបានបាត់បង់ជំនឿ និងបានមួលបង្កាច់ អាយ៉ាត់ៗយើង ពួកទាំងនោះហើយជាពួកភ្លើងនរក
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُحَرِّمُوا طَيِّبَاتِ مَا أَحَلَّ اللَّهُ لَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ
ឱពួកដែលជឿ!ពួក កអ្នកមិនត្រូវហាមប្រាមអាហារល្អៗ នូវអ្វីដែលអល់ឡោះអនុញ្ញាតឱ្យពួក អ្នកទេ ហើយពួកអ្នកកុំបំពាន។ ការពិតអល់ឡោះមិនស្រលាញ់ពួកផ្គើន បំពានឡើយ

Choose other languages: