Quran Apps in many lanuages:

Surah Al-Maeda Ayahs #105 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِنْ تُبْدَ لَكُمْ تَسُؤْكُمْ وَإِنْ تَسْأَلُوا عَنْهَا حِينَ يُنَزَّلُ الْقُرْآنُ تُبْدَ لَكُمْ عَفَا اللَّهُ عَنْهَا ۗ وَاللَّهُ غَفُورٌ حَلِيمٌ
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំសួរដេញដោលពីប្រការៗ បើសិនគេ លាតបង្ហាញជូនពួកអ្នក វានឹងធ្វើឱ្យទោមនស្សដល់ពួកអ្នក បើពួកអ្នកសួរដេញ ដោលពីប្រការនោះ ក្នុងពេលដែលគេបញ្ចុះគួរអាន គេប្រាកដជានឹងលាត បង្ហាញជូនពួកអ្នក។ អល់ឡោះបានអត់ឱនពីរឿងនោះ។ ហើយអល់ឡោះជាអ្នក ដែលប្រោសប្រណីសណ្តោសបំផុត
قَدْ سَأَلَهَا قَوْمٌ مِنْ قَبْلِكُمْ ثُمَّ أَصْبَحُوا بِهَا كَافِرِينَ
ការពិតពីសម័យមុនពួកអ្នក មានក្រុម មនុស្សបានសួរដេញដោលរឿងនោះ រួចមក ពួកគេក៏បានក្លាយជាពួកបាត់បង់ ជំនឿដោយសាររឿងនោះ
مَا جَعَلَ اللَّهُ مِنْ بَحِيرَةٍ وَلَا سَائِبَةٍ وَلَا وَصِيلَةٍ وَلَا حَامٍ ۙ وَلَٰكِنَّ الَّذِينَ كَفَرُوا يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ ۖ وَأَكْثَرُهُمْ لَا يَعْقِلُونَ
អល់ឡោះពុំបានចាត់ទុកជាបំរាមទេ អូដ្ឋចោះ ត្រចៀក អូដ្ឋដោះលែង អូដ្ឋញី និងអូដ្ឋបា ក៏ប៉ុន្តែពួកដែលមិនបានជឿ ពួកគេ បានមួលបង្កាច់លើអល់ឡោះ។ ហើយពួកគេ ភាគច្រើនណាស់មិនពិចារណា
وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنْزَلَ اللَّهُ وَإِلَى الرَّسُولِ قَالُوا حَسْبُنَا مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْلَمُونَ شَيْئًا وَلَا يَهْتَدُونَ
កាលណាគេបាននិយាយទៅពួកគេថា សូមពួកអ្នកអញ្ជើញទៅកាន់អ្វីដែល អល់ឡោះបានបញ្ចុះទៅកាន់រ៉សូល។ ពួកគេនិយាយថា គ្រប់គ្រាន់ហើយពួក យើង អ្វីដែលយើងមានមកពីដូនតាពួកយើង។ តើទោះបីដូនតាពួកគេមិនដឹង អ្វីសោះ និងមិនទទួលបានមគ្គុទ្ទេសន៍ក៏ដោយឬ?
يَا أَيُّهَا الَّذِينَ آمَنُوا عَلَيْكُمْ أَنْفُسَكُمْ ۖ لَا يَضُرُّكُمْ مَنْ ضَلَّ إِذَا اهْتَدَيْتُمْ ۚ إِلَى اللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ឱពួកដែលបានជឿ! ចូរពួកអ្នកការពារខ្លួនឯង។ អ្នកដែលបានភាន់វង្វេង មិនអាចផ្តល់ឧបសគ្គពួក អ្នកបានទេ កាលណាពួកអ្នកទទួលបានមគ្គុទ្ទេសន៍។ ឆ្ពោះទៅអល់ឡោះ គឺជា ទីវិលត្រលប់ពួកអ្នកទាំងអស់គ្នា ក្រោយមក លោកជំរាបជូនពួកអ្នកពីអ្វីដែល ពួកអ្នកធ្លាប់បានប្រព្រឹត្ត

Choose other languages: