Quran Apps in many lanuages:

Surah Al-Maeda Ayahs #108 Translated in Khmer

وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنْزَلَ اللَّهُ وَإِلَى الرَّسُولِ قَالُوا حَسْبُنَا مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْلَمُونَ شَيْئًا وَلَا يَهْتَدُونَ
កាលណាគេបាននិយាយទៅពួកគេថា សូមពួកអ្នកអញ្ជើញទៅកាន់អ្វីដែល អល់ឡោះបានបញ្ចុះទៅកាន់រ៉សូល។ ពួកគេនិយាយថា គ្រប់គ្រាន់ហើយពួក យើង អ្វីដែលយើងមានមកពីដូនតាពួកយើង។ តើទោះបីដូនតាពួកគេមិនដឹង អ្វីសោះ និងមិនទទួលបានមគ្គុទ្ទេសន៍ក៏ដោយឬ?
يَا أَيُّهَا الَّذِينَ آمَنُوا عَلَيْكُمْ أَنْفُسَكُمْ ۖ لَا يَضُرُّكُمْ مَنْ ضَلَّ إِذَا اهْتَدَيْتُمْ ۚ إِلَى اللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ឱពួកដែលបានជឿ! ចូរពួកអ្នកការពារខ្លួនឯង។ អ្នកដែលបានភាន់វង្វេង មិនអាចផ្តល់ឧបសគ្គពួក អ្នកបានទេ កាលណាពួកអ្នកទទួលបានមគ្គុទ្ទេសន៍។ ឆ្ពោះទៅអល់ឡោះ គឺជា ទីវិលត្រលប់ពួកអ្នកទាំងអស់គ្នា ក្រោយមក លោកជំរាបជូនពួកអ្នកពីអ្វីដែល ពួកអ្នកធ្លាប់បានប្រព្រឹត្ត
يَا أَيُّهَا الَّذِينَ آمَنُوا شَهَادَةُ بَيْنِكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ حِينَ الْوَصِيَّةِ اثْنَانِ ذَوَا عَدْلٍ مِنْكُمْ أَوْ آخَرَانِ مِنْ غَيْرِكُمْ إِنْ أَنْتُمْ ضَرَبْتُمْ فِي الْأَرْضِ فَأَصَابَتْكُمْ مُصِيبَةُ الْمَوْتِ ۚ تَحْبِسُونَهُمَا مِنْ بَعْدِ الصَّلَاةِ فَيُقْسِمَانِ بِاللَّهِ إِنِ ارْتَبْتُمْ لَا نَشْتَرِي بِهِ ثَمَنًا وَلَوْ كَانَ ذَا قُرْبَىٰ ۙ وَلَا نَكْتُمُ شَهَادَةَ اللَّهِ إِنَّا إِذًا لَمِنَ الْآثِمِينَ
ឱពួកដែលបានជឿ! ពេលធ្វើមរតកសាសន៍ នៅពេលសេចក្តីស្លាប់បានមកដល់ជនណាម្នាក់នៃពួកអ្នក ការធ្វើសាក្សីរវាង ពួកអ្នក គឺបុរសពីរនាក់ដែលយុត្តិធម៌នៃពួកអ្នក ឬពីរនាក់ផ្សេងនៃជនក្រៅ ពីពួកអ្នក(ពួកអជំនឿ) បើពួកអ្នកបានធ្វើដំណើរនៅលើដី ហើយគ្រោះមរណៈ បានប៉ះទង្គិចពួកអ្នក។ បើពួកអ្នកកើតមានសង្ស័យ ពួកអ្នកត្រូវឃាត់គេទាំង ពីរឱ្យរង់ចាំបន្ទាប់ពីសឡាតិ៍ រួចមក ឱ្យគេទាំងពីរស្បថនឹងអល់ឡោះថា យើង មិនលក់សំបថនេះក្នុងតំលៃណាមួយទេ ទោះបីជាញាតិជិត ហើយយើងក៏មិន លាក់សាក្សីអល់ឡោះដែរ ពុំនោះទេ យើងពិតជាក្នុងចំណោមពួកសាងបាបកម្ម
فَإِنْ عُثِرَ عَلَىٰ أَنَّهُمَا اسْتَحَقَّا إِثْمًا فَآخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ الَّذِينَ اسْتَحَقَّ عَلَيْهِمُ الْأَوْلَيَانِ فَيُقْسِمَانِ بِاللَّهِ لَشَهَادَتُنَا أَحَقُّ مِنْ شَهَادَتِهِمَا وَمَا اعْتَدَيْنَا إِنَّا إِذًا لَمِنَ الظَّالِمِينَ
ក្រោយមក បើគេបានរកឃើញថា គេទាំងពីរបានសាងបាបកម្ម គឺពីរ នាក់ផ្សេង នៃពួកញាតិជិតដែលត្រូវទទួលមរតក ត្រូវមកឈរនៅឋានៈគេ ទាំងពីរនោះ រួចមក ពីរនាក់នោះត្រូវស្បថនឹងអល់ឡោះថា សាក្សីពួកយើង ត្រឹមត្រូវជាងសាក្សីគេទាំងពីរ ហើយពួកយើងមិនបានបំពានទេ បើពុំនោះទេ ពួកយើងពិតជាក្នុងចំណោមពួកអយុត្តិធម៌
ذَٰلِكَ أَدْنَىٰ أَنْ يَأْتُوا بِالشَّهَادَةِ عَلَىٰ وَجْهِهَا أَوْ يَخَافُوا أَنْ تُرَدَّ أَيْمَانٌ بَعْدَ أَيْمَانِهِمْ ۗ وَاتَّقُوا اللَّهَ وَاسْمَعُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
នេះហើយដែលជិតជាងគេ ដើម្បីពួកគេធ្វើសាក្សីលើផ្លូវពិតរបស់វា ឬដើម្បីឱ្យពួកគេខ្លាចគេច្រានពាក្យ សម្បថចោល បន្ទាប់ពីសម្បថពួកគេ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកស្តាប់បង្គាប់។ អល់ឡោះមិនមគ្គុទ្ទេសមនុស្សខិលខូច

Choose other languages: