Quran Apps in many lanuages:

Surah Al-Maeda Ayahs #106 Translated in Khmer

قَدْ سَأَلَهَا قَوْمٌ مِنْ قَبْلِكُمْ ثُمَّ أَصْبَحُوا بِهَا كَافِرِينَ
ការពិតពីសម័យមុនពួកអ្នក មានក្រុម មនុស្សបានសួរដេញដោលរឿងនោះ រួចមក ពួកគេក៏បានក្លាយជាពួកបាត់បង់ ជំនឿដោយសាររឿងនោះ
مَا جَعَلَ اللَّهُ مِنْ بَحِيرَةٍ وَلَا سَائِبَةٍ وَلَا وَصِيلَةٍ وَلَا حَامٍ ۙ وَلَٰكِنَّ الَّذِينَ كَفَرُوا يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ ۖ وَأَكْثَرُهُمْ لَا يَعْقِلُونَ
អល់ឡោះពុំបានចាត់ទុកជាបំរាមទេ អូដ្ឋចោះ ត្រចៀក អូដ្ឋដោះលែង អូដ្ឋញី និងអូដ្ឋបា ក៏ប៉ុន្តែពួកដែលមិនបានជឿ ពួកគេ បានមួលបង្កាច់លើអល់ឡោះ។ ហើយពួកគេ ភាគច្រើនណាស់មិនពិចារណា
وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنْزَلَ اللَّهُ وَإِلَى الرَّسُولِ قَالُوا حَسْبُنَا مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْلَمُونَ شَيْئًا وَلَا يَهْتَدُونَ
កាលណាគេបាននិយាយទៅពួកគេថា សូមពួកអ្នកអញ្ជើញទៅកាន់អ្វីដែល អល់ឡោះបានបញ្ចុះទៅកាន់រ៉សូល។ ពួកគេនិយាយថា គ្រប់គ្រាន់ហើយពួក យើង អ្វីដែលយើងមានមកពីដូនតាពួកយើង។ តើទោះបីដូនតាពួកគេមិនដឹង អ្វីសោះ និងមិនទទួលបានមគ្គុទ្ទេសន៍ក៏ដោយឬ?
يَا أَيُّهَا الَّذِينَ آمَنُوا عَلَيْكُمْ أَنْفُسَكُمْ ۖ لَا يَضُرُّكُمْ مَنْ ضَلَّ إِذَا اهْتَدَيْتُمْ ۚ إِلَى اللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ឱពួកដែលបានជឿ! ចូរពួកអ្នកការពារខ្លួនឯង។ អ្នកដែលបានភាន់វង្វេង មិនអាចផ្តល់ឧបសគ្គពួក អ្នកបានទេ កាលណាពួកអ្នកទទួលបានមគ្គុទ្ទេសន៍។ ឆ្ពោះទៅអល់ឡោះ គឺជា ទីវិលត្រលប់ពួកអ្នកទាំងអស់គ្នា ក្រោយមក លោកជំរាបជូនពួកអ្នកពីអ្វីដែល ពួកអ្នកធ្លាប់បានប្រព្រឹត្ត
يَا أَيُّهَا الَّذِينَ آمَنُوا شَهَادَةُ بَيْنِكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ حِينَ الْوَصِيَّةِ اثْنَانِ ذَوَا عَدْلٍ مِنْكُمْ أَوْ آخَرَانِ مِنْ غَيْرِكُمْ إِنْ أَنْتُمْ ضَرَبْتُمْ فِي الْأَرْضِ فَأَصَابَتْكُمْ مُصِيبَةُ الْمَوْتِ ۚ تَحْبِسُونَهُمَا مِنْ بَعْدِ الصَّلَاةِ فَيُقْسِمَانِ بِاللَّهِ إِنِ ارْتَبْتُمْ لَا نَشْتَرِي بِهِ ثَمَنًا وَلَوْ كَانَ ذَا قُرْبَىٰ ۙ وَلَا نَكْتُمُ شَهَادَةَ اللَّهِ إِنَّا إِذًا لَمِنَ الْآثِمِينَ
ឱពួកដែលបានជឿ! ពេលធ្វើមរតកសាសន៍ នៅពេលសេចក្តីស្លាប់បានមកដល់ជនណាម្នាក់នៃពួកអ្នក ការធ្វើសាក្សីរវាង ពួកអ្នក គឺបុរសពីរនាក់ដែលយុត្តិធម៌នៃពួកអ្នក ឬពីរនាក់ផ្សេងនៃជនក្រៅ ពីពួកអ្នក(ពួកអជំនឿ) បើពួកអ្នកបានធ្វើដំណើរនៅលើដី ហើយគ្រោះមរណៈ បានប៉ះទង្គិចពួកអ្នក។ បើពួកអ្នកកើតមានសង្ស័យ ពួកអ្នកត្រូវឃាត់គេទាំង ពីរឱ្យរង់ចាំបន្ទាប់ពីសឡាតិ៍ រួចមក ឱ្យគេទាំងពីរស្បថនឹងអល់ឡោះថា យើង មិនលក់សំបថនេះក្នុងតំលៃណាមួយទេ ទោះបីជាញាតិជិត ហើយយើងក៏មិន លាក់សាក្សីអល់ឡោះដែរ ពុំនោះទេ យើងពិតជាក្នុងចំណោមពួកសាងបាបកម្ម

Choose other languages: