Quran Apps in many lanuages:

Surah Al-Isra Ayahs #51 Translated in Khmer

نَحْنُ أَعْلَمُ بِمَا يَسْتَمِعُونَ بِهِ إِذْ يَسْتَمِعُونَ إِلَيْكَ وَإِذْ هُمْ نَجْوَىٰ إِذْ يَقُولُ الظَّالِمُونَ إِنْ تَتَّبِعُونَ إِلَّا رَجُلًا مَسْحُورًا
យើងដឹងណាស់នូវអ្វី ដែលពួកគេស្តាប់គួរអាន នៅពេលដែលពួកគេស្តាប់អ្នកសូត្រ និងនៅពេលដែលពួកគេ ខ្សឹបខ្សៀវ ពេលនោះពួកបំពាននិយាយថា ពួកអ្នកតាមនោះ គ្មានអ្នកណាក្រៅពីបុរស ម្នាក់ដែលត្រូវមន្តអាគមឡើយ
انْظُرْ كَيْفَ ضَرَبُوا لَكَ الْأَمْثَالَ فَضَلُّوا فَلَا يَسْتَطِيعُونَ سَبِيلًا
ចូរអ្នកពិចារណាមើល ដូចម្តេចពួកគេធ្វើការប្រៀប ធៀបទាំងនេះដាក់អ្នក ដូចនេះពួកគេបានរសាត់វង្វេង រួចមក ពួកគេក៏គ្មានលទ្ធភាពនូវ ផ្លូវណាមួយដែរ
وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا
ហើយពួកគេថា ប្រសិនបើកាលណាពួកយើងបានក្លាយជាឆ្អឹងឆ្អែង និងល្អងធូលីទៅហើយនោះ តើពួកយើងពិតជាត្រូវប្រោសជាកំណើតមួយថ្មីទៀតឬ?
قُلْ كُونُوا حِجَارَةً أَوْ حَدِيدًا
ថាទៅ ពួកអ្នកក្លាយជាដុំថ្ម ឬដុំដែកទៅចុះ
أَوْ خَلْقًا مِمَّا يَكْبُرُ فِي صُدُورِكُمْ ۚ فَسَيَقُولُونَ مَنْ يُعِيدُنَا ۖ قُلِ الَّذِي فَطَرَكُمْ أَوَّلَ مَرَّةٍ ۚ فَسَيُنْغِضُونَ إِلَيْكَ رُءُوسَهُمْ وَيَقُولُونَ مَتَىٰ هُوَ ۖ قُلْ عَسَىٰ أَنْ يَكُونَ قَرِيبًا
ឬជាកំណើតនៃអ្វីដែលកំពុងលេច ធំធាត់នៅក្នុងទ្រូងរបស់ពួកអ្នក។ ពួកគេនឹងថា អ្នកណានឹងឱ្យពួកយើងត្រឡប់មក វិញ?។ ចូរអ្នកថាទៅ គឺអ្នកដែលឱ្យកំណើតពួកអ្នកកាលគ្រាដំបូង។ ពួកគេក៏គ្រវី ក្បាលពួកគេចំពោះអ្នក ហើយពួកគេថា អង្កាល់ទៅ?។ ចូរអ្នកថាទៅ សង្ឃឹមថាវា នឹងកើតមានឆាប់ៗនេះ

Choose other languages: