Quran Apps in many lanuages:

Surah Al-Baqara Ayahs #101 Translated in Khmer

قُلْ مَنْ كَانَ عَدُوًّا لِجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
ថាទៅ ជនណាដែលជាសត្រូវចំពោះជីព្រីល តាមពិតវាគ្រាន់តែ បញ្ចុះគម្ពីរទៅលើចិត្តអ្នក ដោយការអនុញ្ញាតពីអល់ឡោះ ជាការបញ្ជាក់ ចំពោះអ្វីដែលមាននៅចំពោះមុខគេ ជាមគ្គុទ្ទេសន៍ និងជាដំណឹងរីករាយ សម្រាប់ពួកដែលមានជំនឿ
مَنْ كَانَ عَدُوًّا لِلَّهِ وَمَلَائِكَتِهِ وَرُسُلِهِ وَجِبْرِيلَ وَمِيكَالَ فَإِنَّ اللَّهَ عَدُوٌّ لِلْكَافِرِينَ
ជនណាដែលជាសត្រូវចំពោះអល់ឡោះ ម៉ាឡាអ៊ីកាត់លោក រ៉សូលលោក ជីព្រីល និងមីកាល គឺ អល់ឡោះពិត ជាសត្រូវចំពោះពួកដែលមិនជឿ
وَلَقَدْ أَنْزَلْنَا إِلَيْكَ آيَاتٍ بَيِّنَاتٍ ۖ وَمَا يَكْفُرُ بِهَا إِلَّا الْفَاسِقُونَ
ហើយជាការពិតណាស់យើងបាន បញ្ចុះទៅអ្នកនូវអាយ៉ាត់ទាំងឡាយដ៏ច្បាស់លាស់។ ហើយគ្មានជនណា ដែលមិនជឿនឹងអាយ៉ាត់ទាំងនោះ ក្រៅពីពួកខិលខូចឡើយ
أَوَكُلَّمَا عَاهَدُوا عَهْدًا نَبَذَهُ فَرِيقٌ مِنْهُمْ ۚ بَلْ أَكْثَرُهُمْ لَا يُؤْمِنُونَ
ចុះហេតុ អ្វីនៅរាល់គ្រាដែលពួកគេបានសន្យានូវការសន្យាណាមួយ ហើយពួកគេ មួយក្រុមតែងតែបានបោះបង់ការសន្យានោះ។ មិនតែប៉ុណ្ណោះ ពួកគេ ភាគច្រើនមិនមានជំនឿ
وَلَمَّا جَاءَهُمْ رَسُولٌ مِنْ عِنْدِ اللَّهِ مُصَدِّقٌ لِمَا مَعَهُمْ نَبَذَ فَرِيقٌ مِنَ الَّذِينَ أُوتُوا الْكِتَابَ كِتَابَ اللَّهِ وَرَاءَ ظُهُورِهِمْ كَأَنَّهُمْ لَا يَعْلَمُونَ
ហើយនៅពេលមានរ៉សូលណាម្នាក់ពី អល់ឡោះបានទៅដល់ពួកគេ ដោយបញ្ជាក់ពីអ្វីដែលមាននៅជាមួយពួក គេស្រាប់នោះ មួយក្រុមនៃពួកដែលត្រូវបានគេផ្តល់គម្ពីរឱ្យនោះ បានបោះ បង់គម្ពីរអល់ឡោះដាក់ពីក្រោយខ្នងពួកគេ ហាក់បីដូចពួកគេមិនដឹង

Choose other languages: