Quran Apps in many lanuages:

Surah Al-Baqara Ayahs #104 Translated in Khmer

أَوَكُلَّمَا عَاهَدُوا عَهْدًا نَبَذَهُ فَرِيقٌ مِنْهُمْ ۚ بَلْ أَكْثَرُهُمْ لَا يُؤْمِنُونَ
ចុះហេតុ អ្វីនៅរាល់គ្រាដែលពួកគេបានសន្យានូវការសន្យាណាមួយ ហើយពួកគេ មួយក្រុមតែងតែបានបោះបង់ការសន្យានោះ។ មិនតែប៉ុណ្ណោះ ពួកគេ ភាគច្រើនមិនមានជំនឿ
وَلَمَّا جَاءَهُمْ رَسُولٌ مِنْ عِنْدِ اللَّهِ مُصَدِّقٌ لِمَا مَعَهُمْ نَبَذَ فَرِيقٌ مِنَ الَّذِينَ أُوتُوا الْكِتَابَ كِتَابَ اللَّهِ وَرَاءَ ظُهُورِهِمْ كَأَنَّهُمْ لَا يَعْلَمُونَ
ហើយនៅពេលមានរ៉សូលណាម្នាក់ពី អល់ឡោះបានទៅដល់ពួកគេ ដោយបញ្ជាក់ពីអ្វីដែលមាននៅជាមួយពួក គេស្រាប់នោះ មួយក្រុមនៃពួកដែលត្រូវបានគេផ្តល់គម្ពីរឱ្យនោះ បានបោះ បង់គម្ពីរអល់ឡោះដាក់ពីក្រោយខ្នងពួកគេ ហាក់បីដូចពួកគេមិនដឹង
وَاتَّبَعُوا مَا تَتْلُو الشَّيَاطِينُ عَلَىٰ مُلْكِ سُلَيْمَانَ ۖ وَمَا كَفَرَ سُلَيْمَانُ وَلَٰكِنَّ الشَّيَاطِينَ كَفَرُوا يُعَلِّمُونَ النَّاسَ السِّحْرَ وَمَا أُنْزِلَ عَلَى الْمَلَكَيْنِ بِبَابِلَ هَارُوتَ وَمَارُوتَ ۚ وَمَا يُعَلِّمَانِ مِنْ أَحَدٍ حَتَّىٰ يَقُولَا إِنَّمَا نَحْنُ فِتْنَةٌ فَلَا تَكْفُرْ ۖ فَيَتَعَلَّمُونَ مِنْهُمَا مَا يُفَرِّقُونَ بِهِ بَيْنَ الْمَرْءِ وَزَوْجِهِ ۚ وَمَا هُمْ بِضَارِّينَ بِهِ مِنْ أَحَدٍ إِلَّا بِإِذْنِ اللَّهِ ۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمْ وَلَا يَنْفَعُهُمْ ۚ وَلَقَدْ عَلِمُوا لَمَنِ اشْتَرَاهُ مَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ ۚ وَلَبِئْسَ مَا شَرَوْا بِهِ أَنْفُسَهُمْ ۚ لَوْ كَانُوا يَعْلَمُونَ
ពួកគេបានគោរពតាមអ្វីដែលពួកស្ហៃតន? បានសូត្រនៅលើរាជបល្ល័ង្ករបស់ សូឡៃម៉ាន។ មិនមែនសូឡៃម៉ានមិនបានជឿនោះទេ ក៏ប៉ុន្តែពួកស្ហៃតនទេ ដែលមិនបានជឿនោះ។ ពួកគេបានបង្រៀនមនុស្សឱ្យចេះមន្តអាគម។ វិជ្ជា នេះ មិនត្រូវបានបញ្ចុះទៅលើម៉ាឡាអ៊ីកាត់ទាំងពីរ គឺហារូត ម៉ារូតនៅឯ ញ្ហោពលនោះទេ។ ម៉ាឡាអ៊ីកាត់ទាំងពីរនេះ ក៏មិនដែលបង្រៀនជនណាម្នាក់ ទេ លុះត្រាតែគេទាំងពីរនោះបាននិយាយថា ការពិតពួកយើងគ្រាន់តែជា ការសាកល្បងតែប៉ុណ្ណោះ ហេតុនេះ ចូរអ្នកកុំបោះបង់ជំនឿ។ មនុស្សក៏បាន រៀនសូត្រពីពួកគេ នូវរឿងដែលអាចបំបែកបំបាក់រវាងស្វាមី និងភរិយា ដោយសារវិជ្ជានេះ។ ហើយដោយសារវិជ្ជានេះ ពួកគេមិនមែនជាអ្នកនាំ ឧបសគ្គដល់ជនណាម្នាក់ទេ លុះត្រាតែដោយការអនុញ្ញាតអំពីអល់ឡោះ។ ពួកគេរៀនវិជ្ជាដែលនាំឧបសគ្គ និងមិនផ្តល់ផលប្រយោជន៍ដល់ពួកគេទេ។ ជាការពិតណាស់ ពួកគេបានដឹង ជនណាដែលបានជ្រើសរើសយកវិជ្ជានេះ គឺមិនមានសំណាងណាមួយសម្រាប់គេនៅបរលោកឡើយ។ អាក្រក់ណាស់ ដែលពួកគេបានជ្រើសរើសយកវិជ្ជានេះសម្រាប់ខ្លួនគេ ប្រសិនបើពួកគេធ្លាប់ បានដឹងនោះ
وَلَوْ أَنَّهُمْ آمَنُوا وَاتَّقَوْا لَمَثُوبَةٌ مِنْ عِنْدِ اللَّهِ خَيْرٌ ۖ لَوْ كَانُوا يَعْلَمُونَ
ហើយបស្រិនបើពួកគេ ពិតជាបានជឿ និងគោរពកោតខ្លាច ប្រាកដជាផលបុណ្យមួយពីអល់ឡោះនោះ ល្អប្រសើរជាង ប្រសិន បើពួកគេធ្លាប់បានដឹង
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقُولُوا رَاعِنَا وَقُولُوا انْظُرْنَا وَاسْمَعُوا ۗ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ
ឱពួកអ្នកដែលបានជឿ! ចូរពួកអ្នកកុំពោលថា រ៉អ៊ីណា ប៉ុន្តែពួកអ្នកត្រូវពោលថា អុនហ្សូរណា ហើយចូរពួកអ្នកស្តាប់។ សម្រាប់ពួកដែលគ្មានជំនឿ គឺទណ្ឌកម្មមួយយ៉ាងខ្លោចផ្សារបំផុត

Choose other languages: