Quran Apps in many lanuages:

Surah Al-Baqara Ayahs #254 Translated in Khmer

وَلَمَّا بَرَزُوا لِجَالُوتَ وَجُنُودِهِ قَالُوا رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَثَبِّتْ أَقْدَامَنَا وَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
ហើយខណៈដែលពួកគេបានបង្ហាញខ្លួនចំពោះចាលូត និងទ័ពរបស់គេនោះពួកគេបាននិយាយថាឱម្ចាស់របស់យើង សូមមេត្តាលោកចាក់ស្រោចមកលើពួកយើងផងនូវក្តីអត់ធ្មត់ សូមលោកពង្រឹងបាតជើងរបស់ពួកយើងផង ហើយសូមលោកជួយពួកយើងលើក្រុមមនុស្សអជំនឿផង
فَهَزَمُوهُمْ بِإِذْنِ اللَّهِ وَقَتَلَ دَاوُودُ جَالُوتَ وَآتَاهُ اللَّهُ الْمُلْكَ وَالْحِكْمَةَ وَعَلَّمَهُ مِمَّا يَشَاءُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُمْ بِبَعْضٍ لَفَسَدَتِ الْأَرْضُ وَلَٰكِنَّ اللَّهَ ذُو فَضْلٍ عَلَى الْعَالَمِينَ
រួចមកពួកគេ បានធ្វើឱ្យពួកចាលូតបាក់ទ័ពតាមការអនុញ្ញាតពីអល់ឡោះ ហើយឌាវូតបានសម្លាប់ចាលូត។ អល់ឡោះបានផ្តល់ទៅឌាវូតនូវអំណាច និងគតិបណ្ឌិត ហើយលោកបានបង្រៀនឌាវូត នូវអ្វីដែលលោកសោមនស្ស។ ហើយប្រសិនបើគ្មានការទប់ស្កាត់ពីអល់ឡោះចំពោះមនុស្សភាគខ្លះនៃពួកគេ ដោយសារភាគខ្លះទេនោះ ប្រាកដជាវិនាសអន្តរាយទឺកដីក៏ប៉ុន្តែអល់ឡោះប្រកបដោយ ការអនុគ្រោះលើលោកទាំងមូល
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۚ وَإِنَّكَ لَمِنَ الْمُرْسَلِينَ
ទាំងនោះហើយ បណ្តាអាយ៉ាត់របស់អល់ឡោះ ដែលយើងបានសូត្របណ្តាអាយ៉ាត់នោះទៅលើអ្នកដោយសច្ចភាពហើយអ្នកពិតជាក្នុងចំណោមពួកដែលត្រួវបានគេជ្រើសតាំងជារ៉សូល
تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِنْهُمْ مَنْ كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِنْ بَعْدِهِمْ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُمْ مَنْ آمَنَ وَمِنْهُمْ مَنْ كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
បណ្តារ៉សូលទាំងនោះយើងបានប្រទានឱ្យលើសខ្វះជាងគ្នា ក្នុងចំណោមនោះមានអ្នកខ្លះត្រូវបានអល់ឡោះនិយាយផ្ទាល់និងបានលើកឋានៈខ្ពស់ជាងគ្នា។ យើងបានប្រទានឱ្យអ៊ីសាបុត្រាម៉ារីយុំនូវវត្ថុតាងជាច្រើន ហើយយើងបានពង្រឹង អ៊ីសាដោយបរិសុទ្ធញាណ។ បើអល់ឡោះមានសោមនស្សប្រាកដជាបណ្តាអ្នក ជំនាន់ក្រោយរ៉សូលៗនោះ មិនបានកាប់សម្លាប់គ្នាទេ បន្ទាប់ពីភស្តុតាងៗបានទៅដល់ពួកគេហើយនោះ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នាក្នុងចំណោមពួកគេ មានអ្នកខ្លះបានជឿ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះមិនបានជឿ។បើសិនអល់ឡោះប្រាថ្នា ពួកគេឥតមានកាប់សម្លាប់គ្នាបានទេក៏ប៉ុន្តែអល់ឡោះធ្វើនូវអ្វីដែលលោកបានប្រាថ្នា
يَا أَيُّهَا الَّذِينَ آمَنُوا أَنْفِقُوا مِمَّا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا بَيْعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفَاعَةٌ ۗ وَالْكَافِرُونَ هُمُ الظَّالِمُونَ
ឱពួកអ្នកដែលបានជឿចូរពួកអ្នកបរិច្ចាគ ចំណែកខ្លះដែលយើងបានប្រទានឱ្យពួកអ្នកមុននឹងដល់ថ្ងៃដែលគ្មានទេការលក់ ដូរគ្មានទេមិត្តភក្តិ ហើយក៏គ្មានដែរអន្តរាគមន៍។ ពួកដែលគ្មានជំនឿជាពួក បំពារបំពាន

Choose other languages: