Quran Apps in many lanuages:

Surah Al-Baqara Ayahs #253 Translated in Khmer

فَلَمَّا فَصَلَ طَالُوتُ بِالْجُنُودِ قَالَ إِنَّ اللَّهَ مُبْتَلِيكُمْ بِنَهَرٍ فَمَنْ شَرِبَ مِنْهُ فَلَيْسَ مِنِّي وَمَنْ لَمْ يَطْعَمْهُ فَإِنَّهُ مِنِّي إِلَّا مَنِ اغْتَرَفَ غُرْفَةً بِيَدِهِ ۚ فَشَرِبُوا مِنْهُ إِلَّا قَلِيلًا مِنْهُمْ ۚ فَلَمَّا جَاوَزَهُ هُوَ وَالَّذِينَ آمَنُوا مَعَهُ قَالُوا لَا طَاقَةَ لَنَا الْيَوْمَ بِجَالُوتَ وَجُنُودِهِ ۚ قَالَ الَّذِينَ يَظُنُّونَ أَنَّهُمْ مُلَاقُو اللَّهِ كَمْ مِنْ فِئَةٍ قَلِيلَةٍ غَلَبَتْ فِئَةً كَثِيرَةً بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
រួចមកនៅពេលដែលតលូតបានចេញដំណើរទៅជាមួយនឹងទ័ព គេបាននិយាយថា អល់ឡោះពិតជាអ្នកសាកល្បងពួកអ្នកនឹងស្ទឹងមួយពេលនោះ ជនណាបានផឹកទឹកពីស្ទឹងនោះជននោះពុំមែនអំពីយើងទេ ហើយជនណាមិនផឹកទឹកនោះទេ ជននោះពិតជាអំពីយើងលើកលែងតែជនដែលបានក្បង់ទឹកមួយក្បង់នឹងដៃរបស់ខ្លូន។ រួចមកពួកគេបានផឹកទឹកស្ទឹងនោះលើកលែង តែបន្តិចបន្តួចបំផុតនៃពួកគេ។ រួចមក ខណៈដែលតលូតនិងពួកដែលបានជឿជាមួយគេបានឆ្លងផុតស្ទឹង ពួកគេបាននិយាយថាថ្ងៃនេះពួកយើងគ្មានលទ្ធភាពតទល់នឹងចាលូត ព្រមទាំងកងទ័ពរបស់គេទេ។ពួកដែលគិតថា ពួកគេពិតជាបានជួបនឹងអល់ឡោះពួកគេបាននិយាយថាភាគច្រើនមកហើយ ក្រុមមួយដ៏តិចតួចបំផុតបានឈ្នះក្រុមមួយដ៏ច្រើនបំផុតតាមការ អនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាមួយនឹងពួកអត់ធ្មត់
وَلَمَّا بَرَزُوا لِجَالُوتَ وَجُنُودِهِ قَالُوا رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَثَبِّتْ أَقْدَامَنَا وَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
ហើយខណៈដែលពួកគេបានបង្ហាញខ្លួនចំពោះចាលូត និងទ័ពរបស់គេនោះពួកគេបាននិយាយថាឱម្ចាស់របស់យើង សូមមេត្តាលោកចាក់ស្រោចមកលើពួកយើងផងនូវក្តីអត់ធ្មត់ សូមលោកពង្រឹងបាតជើងរបស់ពួកយើងផង ហើយសូមលោកជួយពួកយើងលើក្រុមមនុស្សអជំនឿផង
فَهَزَمُوهُمْ بِإِذْنِ اللَّهِ وَقَتَلَ دَاوُودُ جَالُوتَ وَآتَاهُ اللَّهُ الْمُلْكَ وَالْحِكْمَةَ وَعَلَّمَهُ مِمَّا يَشَاءُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُمْ بِبَعْضٍ لَفَسَدَتِ الْأَرْضُ وَلَٰكِنَّ اللَّهَ ذُو فَضْلٍ عَلَى الْعَالَمِينَ
រួចមកពួកគេ បានធ្វើឱ្យពួកចាលូតបាក់ទ័ពតាមការអនុញ្ញាតពីអល់ឡោះ ហើយឌាវូតបានសម្លាប់ចាលូត។ អល់ឡោះបានផ្តល់ទៅឌាវូតនូវអំណាច និងគតិបណ្ឌិត ហើយលោកបានបង្រៀនឌាវូត នូវអ្វីដែលលោកសោមនស្ស។ ហើយប្រសិនបើគ្មានការទប់ស្កាត់ពីអល់ឡោះចំពោះមនុស្សភាគខ្លះនៃពួកគេ ដោយសារភាគខ្លះទេនោះ ប្រាកដជាវិនាសអន្តរាយទឺកដីក៏ប៉ុន្តែអល់ឡោះប្រកបដោយ ការអនុគ្រោះលើលោកទាំងមូល
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۚ وَإِنَّكَ لَمِنَ الْمُرْسَلِينَ
ទាំងនោះហើយ បណ្តាអាយ៉ាត់របស់អល់ឡោះ ដែលយើងបានសូត្របណ្តាអាយ៉ាត់នោះទៅលើអ្នកដោយសច្ចភាពហើយអ្នកពិតជាក្នុងចំណោមពួកដែលត្រួវបានគេជ្រើសតាំងជារ៉សូល
تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِنْهُمْ مَنْ كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِنْ بَعْدِهِمْ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُمْ مَنْ آمَنَ وَمِنْهُمْ مَنْ كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
បណ្តារ៉សូលទាំងនោះយើងបានប្រទានឱ្យលើសខ្វះជាងគ្នា ក្នុងចំណោមនោះមានអ្នកខ្លះត្រូវបានអល់ឡោះនិយាយផ្ទាល់និងបានលើកឋានៈខ្ពស់ជាងគ្នា។ យើងបានប្រទានឱ្យអ៊ីសាបុត្រាម៉ារីយុំនូវវត្ថុតាងជាច្រើន ហើយយើងបានពង្រឹង អ៊ីសាដោយបរិសុទ្ធញាណ។ បើអល់ឡោះមានសោមនស្សប្រាកដជាបណ្តាអ្នក ជំនាន់ក្រោយរ៉សូលៗនោះ មិនបានកាប់សម្លាប់គ្នាទេ បន្ទាប់ពីភស្តុតាងៗបានទៅដល់ពួកគេហើយនោះ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នាក្នុងចំណោមពួកគេ មានអ្នកខ្លះបានជឿ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះមិនបានជឿ។បើសិនអល់ឡោះប្រាថ្នា ពួកគេឥតមានកាប់សម្លាប់គ្នាបានទេក៏ប៉ុន្តែអល់ឡោះធ្វើនូវអ្វីដែលលោកបានប្រាថ្នា

Choose other languages: