Surah Al-Baqara Ayahs #255 Translated in Khmer
فَهَزَمُوهُمْ بِإِذْنِ اللَّهِ وَقَتَلَ دَاوُودُ جَالُوتَ وَآتَاهُ اللَّهُ الْمُلْكَ وَالْحِكْمَةَ وَعَلَّمَهُ مِمَّا يَشَاءُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُمْ بِبَعْضٍ لَفَسَدَتِ الْأَرْضُ وَلَٰكِنَّ اللَّهَ ذُو فَضْلٍ عَلَى الْعَالَمِينَ
រួចមកពួកគេ បានធ្វើឱ្យពួកចាលូតបាក់ទ័ពតាមការអនុញ្ញាតពីអល់ឡោះ ហើយឌាវូតបានសម្លាប់ចាលូត។ អល់ឡោះបានផ្តល់ទៅឌាវូតនូវអំណាច និងគតិបណ្ឌិត ហើយលោកបានបង្រៀនឌាវូត នូវអ្វីដែលលោកសោមនស្ស។ ហើយប្រសិនបើគ្មានការទប់ស្កាត់ពីអល់ឡោះចំពោះមនុស្សភាគខ្លះនៃពួកគេ ដោយសារភាគខ្លះទេនោះ ប្រាកដជាវិនាសអន្តរាយទឺកដីក៏ប៉ុន្តែអល់ឡោះប្រកបដោយ ការអនុគ្រោះលើលោកទាំងមូល
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۚ وَإِنَّكَ لَمِنَ الْمُرْسَلِينَ
ទាំងនោះហើយ បណ្តាអាយ៉ាត់របស់អល់ឡោះ ដែលយើងបានសូត្របណ្តាអាយ៉ាត់នោះទៅលើអ្នកដោយសច្ចភាពហើយអ្នកពិតជាក្នុងចំណោមពួកដែលត្រួវបានគេជ្រើសតាំងជារ៉សូល
تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِنْهُمْ مَنْ كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِنْ بَعْدِهِمْ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُمْ مَنْ آمَنَ وَمِنْهُمْ مَنْ كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
បណ្តារ៉សូលទាំងនោះយើងបានប្រទានឱ្យលើសខ្វះជាងគ្នា ក្នុងចំណោមនោះមានអ្នកខ្លះត្រូវបានអល់ឡោះនិយាយផ្ទាល់និងបានលើកឋានៈខ្ពស់ជាងគ្នា។ យើងបានប្រទានឱ្យអ៊ីសាបុត្រាម៉ារីយុំនូវវត្ថុតាងជាច្រើន ហើយយើងបានពង្រឹង អ៊ីសាដោយបរិសុទ្ធញាណ។ បើអល់ឡោះមានសោមនស្សប្រាកដជាបណ្តាអ្នក ជំនាន់ក្រោយរ៉សូលៗនោះ មិនបានកាប់សម្លាប់គ្នាទេ បន្ទាប់ពីភស្តុតាងៗបានទៅដល់ពួកគេហើយនោះ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នាក្នុងចំណោមពួកគេ មានអ្នកខ្លះបានជឿ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះមិនបានជឿ។បើសិនអល់ឡោះប្រាថ្នា ពួកគេឥតមានកាប់សម្លាប់គ្នាបានទេក៏ប៉ុន្តែអល់ឡោះធ្វើនូវអ្វីដែលលោកបានប្រាថ្នា
يَا أَيُّهَا الَّذِينَ آمَنُوا أَنْفِقُوا مِمَّا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا بَيْعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفَاعَةٌ ۗ وَالْكَافِرُونَ هُمُ الظَّالِمُونَ
ឱពួកអ្នកដែលបានជឿចូរពួកអ្នកបរិច្ចាគ ចំណែកខ្លះដែលយើងបានប្រទានឱ្យពួកអ្នកមុននឹងដល់ថ្ងៃដែលគ្មានទេការលក់ ដូរគ្មានទេមិត្តភក្តិ ហើយក៏គ្មានដែរអន្តរាគមន៍។ ពួកដែលគ្មានជំនឿជាពួក បំពារបំពាន
اللَّهُ لَا إِلَٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ ۚ لَا تَأْخُذُهُ سِنَةٌ وَلَا نَوْمٌ ۚ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ ۚ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۖ وَلَا يُحِيطُونَ بِشَيْءٍ مِنْ عِلْمِهِ إِلَّا بِمَا شَاءَ ۚ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ ۖ وَلَا يَئُودُهُ حِفْظُهُمَا ۚ وَهُوَ الْعَلِيُّ الْعَظِيمُ
អល់ឡោះគ្មានម្ចាស់ណាក្រៅពីលោកទេ ដែលរស់ដែល អមតៈឥតមានងងុយ និងឥតមានសម្រាន្តទេ។ កម្មសិទ្ធិលោកគឺអ្វីដែលមាននៅលើមេឃនិងអ្វីដែលមាននៅលើដី។ តើជនណាដែលអាចធ្វើអន្តរាគមន៍អំពីលោកបើសិនគ្មានការអនុញ្ញាតពីលោកនោះ។ លោកដឹងនូវអ្វីដែលនៅចំពោះមុខពួកគេនិងអ្វីដែលនៅពីក្រោយខ្នងរបស់ពួកគេ។ ហើយពួកគេមិន អាចជ្រួតជ្រាបបន្តិចសោះឡើយពីការដឹងរបស់លោកក្រៅពីអ្វីដែលលោកមានសោមនស្ស។ គួរស៊ីរបស់លោកទូលាយជាងមេឃនិងដី។ ការថែរក្សាមេឃនិងដីពុំមែនធ្ងន់ធ្ងរទេចំពោះលោក។ លោកដ៏មហាខ្ពង់ខ្ពស់និងធំក្រៃលែងបំផុត
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
