Quran Apps in many lanuages:

Surah Al-Baqara Ayahs #143 Translated in Khmer

قُلْ أَتُحَاجُّونَنَا فِي اللَّهِ وَهُوَ رَبُّنَا وَرَبُّكُمْ وَلَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ وَنَحْنُ لَهُ مُخْلِصُونَ
ចូរថាទៅ តើហេតុអ្វីបានជាពួកអ្នកជជែកនឹងពួកយើងក្នុងរឿងអល់ឡោះ? ក្នុងករណីលោកជាម្ចាស់ពួកយើងនិងជាម្ចាស់ពួកអ្នក។ សម្រាប់ពួកយើងអំពើរបស់ពួកយើង សម្រាប់អ្នកអំពើរបស់អ្នក។ ហើយពួក យើងជាអ្នកដែលស្មោះត្រង់ចំពោះលោក
أَمْ تَقُولُونَ إِنَّ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطَ كَانُوا هُودًا أَوْ نَصَارَىٰ ۗ قُلْ أَأَنْتُمْ أَعْلَمُ أَمِ اللَّهُ ۗ وَمَنْ أَظْلَمُ مِمَّنْ كَتَمَ شَهَادَةً عِنْدَهُ مِنَ اللَّهِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ឬមួយពួកអ្នកថា ការពិតអ៊ីព្រហ៊ីម អ៊ីស្មាឯល អ៊ីសហាក យ៉ាក់កូប និងកូនចៅរបស់ពួកគេ ជាយ៉ាហ៊ូទ ឬណាសារ៉។ ចូរថាទៅ ពួកអ្នកដឹងជាង ឬអល់ឡោះដឹងជាង?។ តើជនណាដែលបំពានជាងអ្នក ដែលបានលាក់ពីអល់ឡោះនូវសាក្សីមួយក្បែរខ្លួនគេ?។ ហើយអល់ឡោះពុំមែនជាអ្នកធ្វេសប្រហែសពីអ្វីដែលពួកអ្នកបានប្រព្រឹត្តឡើយ
تِلْكَ أُمَّةٌ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُمْ مَا كَسَبْتُمْ ۖ وَلَا تُسْأَلُونَ عَمَّا كَانُوا يَعْمَلُونَ
នោះហើយជា សហគមន៍មួយ ដែលពិតជាបានកន្លងផុតទៅ។ សម្រាប់សហគមន៍នោះ គឺអ្វីដែល សហគមន៍នោះបានប្រព្រឹត្ត ហើយសម្រាប់ពួកអ្នក គឺអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ ពួកអ្នកនឹងមិនត្រូវបានគេសួរស្តីពីអ្វីៗដែលពួកគេធ្លាប់បានប្រព្រឹត្តនោះឡើយ
سَيَقُولُ السُّفَهَاءُ مِنَ النَّاسِ مَا وَلَّاهُمْ عَنْ قِبْلَتِهِمُ الَّتِي كَانُوا عَلَيْهَا ۚ قُلْ لِلَّهِ الْمَشْرِقُ وَالْمَغْرِبُ ۚ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ពួកមនុស្សល្ងីល្ងើនឹងនិយាយថា តើអ្វីទៅដែលបានបំបែរពួកគេពីគិព្ល័តរបស់ពួកគេ ដែលពួកគេធ្លាប់មាន។ ថាទៅកម្មសិទ្ធិរបស់អល់ឡោះ គឺទិសខាង កើត និងទិសខាងលិច។ លោកមគ្គុទ្ទេសជនណាដែលលោកសោមនស្សទៅកាន់ផ្លូវមួយដ៏ត្រឹមត្រូវបំផុត
وَكَذَٰلِكَ جَعَلْنَاكُمْ أُمَّةً وَسَطًا لِتَكُونُوا شُهَدَاءَ عَلَى النَّاسِ وَيَكُونَ الرَّسُولُ عَلَيْكُمْ شَهِيدًا ۗ وَمَا جَعَلْنَا الْقِبْلَةَ الَّتِي كُنْتَ عَلَيْهَا إِلَّا لِنَعْلَمَ مَنْ يَتَّبِعُ الرَّسُولَ مِمَّنْ يَنْقَلِبُ عَلَىٰ عَقِبَيْهِ ۚ وَإِنْ كَانَتْ لَكَبِيرَةً إِلَّا عَلَى الَّذِينَ هَدَى اللَّهُ ۗ وَمَا كَانَ اللَّهُ لِيُضِيعَ إِيمَانَكُمْ ۚ إِنَّ اللَّهَ بِالنَّاسِ لَرَءُوفٌ رَحِيمٌ
ប្រៀបដូចនោះហើយដែលយើង បានបង្កើតពួកអ្នក ជាសហគមន៍មួយដែលនិយមកណ្តាល ដើម្បីឱ្យពួកអ្នកក្លាយជាសាក្សីលើពួកមនុស្សទាំងឡាយ ហើយរ៉សូលក៏ក្លាយជាសាក្សីម្នាក់លើពួកអ្នក។ យើងបានបង្កើតគិព្ល័តដែលអ្នកមាននោះ គ្មានអ្វីក្រៅពីដើម្បីយើងនឹងដឹងថា ជនណាដែលគោរពតាមរ៉សូល ក្នុងចំណោមជនដែលវិលត្រឡប់ ក្រោយ?។ ការពិតរឿងនេះជាការធ្ងន់ធ្ងរណាស់ លើកលែងតែលើពួកដែលអល់ឡោះបានមគ្គុទ្ទេស។ ពុំមែនអល់ឡោះធ្វើនេះ ដើម្បីលោកនឹងមិនអើ ពើចំពោះជំនឿរបស់ពួកអ្នកនោះឡើយ។អល់ឡោះពិតជាអ្នកដែលទន់ភ្លន់ អាណិតអាសូរដល់មនុស្សបំផុត

Choose other languages: