Quran Apps in many lanuages:

Surah Al-Baqara Ayahs #108 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقُولُوا رَاعِنَا وَقُولُوا انْظُرْنَا وَاسْمَعُوا ۗ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ
ឱពួកអ្នកដែលបានជឿ! ចូរពួកអ្នកកុំពោលថា រ៉អ៊ីណា ប៉ុន្តែពួកអ្នកត្រូវពោលថា អុនហ្សូរណា ហើយចូរពួកអ្នកស្តាប់។ សម្រាប់ពួកដែលគ្មានជំនឿ គឺទណ្ឌកម្មមួយយ៉ាងខ្លោចផ្សារបំផុត
مَا يَوَدُّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَلَا الْمُشْرِكِينَ أَنْ يُنَزَّلَ عَلَيْكُمْ مِنْ خَيْرٍ مِنْ رَبِّكُمْ ۗ وَاللَّهُ يَخْتَصُّ بِرَحْمَتِهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ពួក ដែលមិនបានជឿក្នុងចំណោមក្រុមអះលីគីតាប និងពួកស៊ីរិក មិនចង់ឱ្យគេ ដាក់បញ្ចុះទៅឱ្យពួកអ្នក នៃអំពើល្អណាមួយពីម្ចាស់របស់ពួកអ្នកទេ។ ហើយ អល់ឡោះបានកំណត់ការប្រោសប្រណីអំពីលោក ជូនចំពោះជនណាដែល លោកប្រាថ្នា។ ហើយអល់ឡោះជាអ្នកដែលមានការអនុគ្រោះក្រៃលែង
مَا نَنْسَخْ مِنْ آيَةٍ أَوْ نُنْسِهَا نَأْتِ بِخَيْرٍ مِنْهَا أَوْ مِثْلِهَا ۗ أَلَمْ تَعْلَمْ أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
អាយ៉ាត់ណាមួយដែលយើងបដិសេធឬបំភ្លេចចោល សុទ្ធតែយើងនាំមកនូវល្អ ជាងអាយ៉ាត់នេះទៅទៀត ឬប្រហាក់ប្រហែលគ្នា។ តើអ្នកមិនទាន់ដឹងទេឬថា អល់ឡោះជាអ្នកដែលមានមហិទ្ធិប្ញទ្ធិបំផុតលើអ្វីៗទាំងអស់
أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
តើអ្នកមិនដឹងទេឬថា អល់ឡោះពិតជាមានអំណាចគ្រប់គ្រងមេឃនិងដី។ ក្រៅពីអល់ឡោះ ពួកអ្នកគ្មានអ្នកគ្រប់គ្រងណាមួយ ហើយក៏គ្មានអ្នកណាម្នាក់ជួយផងដែរ
أَمْ تُرِيدُونَ أَنْ تَسْأَلُوا رَسُولَكُمْ كَمَا سُئِلَ مُوسَىٰ مِنْ قَبْلُ ۗ وَمَنْ يَتَبَدَّلِ الْكُفْرَ بِالْإِيمَانِ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
ឬមួយពួកអ្នកចង់ស្នើសុំទៅរ៉សូលរបស់ពួកអ្នកដូចដែលគេ បានស្នើសុំទៅចំពោះមូសាកាលពីមុននោះឬ?។ ជនណាហើយដែលបាន យកជំនឿទៅប្តូរនឹងអជំនឿ ជននោះពិតជាបានវង្វេងពីផ្លូវត្រង់

Choose other languages: