Quran Apps in many lanuages:

Surah Al-Baqara Ayahs #111 Translated in Khmer

أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
តើអ្នកមិនដឹងទេឬថា អល់ឡោះពិតជាមានអំណាចគ្រប់គ្រងមេឃនិងដី។ ក្រៅពីអល់ឡោះ ពួកអ្នកគ្មានអ្នកគ្រប់គ្រងណាមួយ ហើយក៏គ្មានអ្នកណាម្នាក់ជួយផងដែរ
أَمْ تُرِيدُونَ أَنْ تَسْأَلُوا رَسُولَكُمْ كَمَا سُئِلَ مُوسَىٰ مِنْ قَبْلُ ۗ وَمَنْ يَتَبَدَّلِ الْكُفْرَ بِالْإِيمَانِ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
ឬមួយពួកអ្នកចង់ស្នើសុំទៅរ៉សូលរបស់ពួកអ្នកដូចដែលគេ បានស្នើសុំទៅចំពោះមូសាកាលពីមុននោះឬ?។ ជនណាហើយដែលបាន យកជំនឿទៅប្តូរនឹងអជំនឿ ជននោះពិតជាបានវង្វេងពីផ្លូវត្រង់
وَدَّ كَثِيرٌ مِنْ أَهْلِ الْكِتَابِ لَوْ يَرُدُّونَكُمْ مِنْ بَعْدِ إِيمَانِكُمْ كُفَّارًا حَسَدًا مِنْ عِنْدِ أَنْفُسِهِمْ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْحَقُّ ۖ فَاعْفُوا وَاصْفَحُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ភាគ ច្រើនណាស់នៃក្រុមអះលីគីតាប បានស្រមើស្រមៃចង់យ៉ាងខ្លាំង ប្រសិនបើ ពួកគេបង្វិលពួកអ្នកទៅកាន់អជំនឿវិញ បន្ទាប់ពីការមានជំនឿរបស់ពួកអ្នក ព្រោះតែការអជំនឿ និងឈ្នានីសអំពីខ្លួនពួកគេផ្ទាល់ បន្ទាប់ពីសេចក្តីពិតបាន លេចធ្លោចំពោះពួកគេហើយនោះ។ ចូរពួកអ្នកអត់អោន ហើយចូរពួកអ្នក បណ្តោយរហូតដល់អល់ឡោះនឹងនាំបទបញ្ជាលោកមក។ ជាការពិតណាស់ អល់ឡោះជាអ្នកដែលមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ۚ وَمَا تُقَدِّمُوا لِأَنْفُسِكُمْ مِنْ خَيْرٍ تَجِدُوهُ عِنْدَ اللَّهِ ۗ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ចូរពួកអ្នកបញ្ឈរសឡាតិ៍ និងចូរពួកអ្នកផ្តល់ហ្សាកាតិ៍។ អំពើល្អណាមួយដែលពួកអ្នកបាន ត្រៀមសម្រាប់ខ្លូនពួកអ្នកនោះ ពួកអ្នកនឹងជួបអំពើនោះនៅឯអល់ឡោះ។ អល់ឡោះពិតជាអ្នកឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
وَقَالُوا لَنْ يَدْخُلَ الْجَنَّةَ إِلَّا مَنْ كَانَ هُودًا أَوْ نَصَارَىٰ ۗ تِلْكَ أَمَانِيُّهُمْ ۗ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ
ហើយ ពួកគេថា នឹងមិនចូលឋានសួគ៌ឡើយ លុះត្រាតែជននោះជាយ៉ាហ៊ូទី ឬជា ណាសារ៉ា។ ទាំងនោះ គឺជាមហិច្ឆតារបស់ពួកគេ ។ ចូរថាទៅ ចូរពួកអ្នក នាំមកនូវអំណះអំណាងរបស់ពួកអ្នក បើពួកអ្នកជាពួកត្រឹមត្រូវមែន

Choose other languages: