Quran Apps in many lanuages:

Surah Al-Baqara Ayahs #114 Translated in Khmer

وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ۚ وَمَا تُقَدِّمُوا لِأَنْفُسِكُمْ مِنْ خَيْرٍ تَجِدُوهُ عِنْدَ اللَّهِ ۗ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ចូរពួកអ្នកបញ្ឈរសឡាតិ៍ និងចូរពួកអ្នកផ្តល់ហ្សាកាតិ៍។ អំពើល្អណាមួយដែលពួកអ្នកបាន ត្រៀមសម្រាប់ខ្លូនពួកអ្នកនោះ ពួកអ្នកនឹងជួបអំពើនោះនៅឯអល់ឡោះ។ អល់ឡោះពិតជាអ្នកឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
وَقَالُوا لَنْ يَدْخُلَ الْجَنَّةَ إِلَّا مَنْ كَانَ هُودًا أَوْ نَصَارَىٰ ۗ تِلْكَ أَمَانِيُّهُمْ ۗ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ
ហើយ ពួកគេថា នឹងមិនចូលឋានសួគ៌ឡើយ លុះត្រាតែជននោះជាយ៉ាហ៊ូទី ឬជា ណាសារ៉ា។ ទាំងនោះ គឺជាមហិច្ឆតារបស់ពួកគេ ។ ចូរថាទៅ ចូរពួកអ្នក នាំមកនូវអំណះអំណាងរបស់ពួកអ្នក បើពួកអ្នកជាពួកត្រឹមត្រូវមែន
بَلَىٰ مَنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ فَلَهُ أَجْرُهُ عِنْدَ رَبِّهِ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
មិនមែនទេ! ជនណាហើយដែលបានចុះចូលខ្លួនគេចំពោះអល់ឡោះ ហើយ គេជាអ្នកសាងកុសលទៀត សម្រាប់ជននោះ គឺរង្វាន់របស់ខ្លួនពីម្ចាស់របស់គេ។ គ្មានទេការភ័យខ្លាចលើពួកគេ ហើយពួកគេក៏មិនព្រួយបារម្ភផងដែរ
وَقَالَتِ الْيَهُودُ لَيْسَتِ النَّصَارَىٰ عَلَىٰ شَيْءٍ وَقَالَتِ النَّصَارَىٰ لَيْسَتِ الْيَهُودُ عَلَىٰ شَيْءٍ وَهُمْ يَتْلُونَ الْكِتَابَ ۗ كَذَٰلِكَ قَالَ الَّذِينَ لَا يَعْلَمُونَ مِثْلَ قَوْلِهِمْ ۚ فَاللَّهُ يَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ពួកយ៉ាហ៊ូទថា ពួកណាសារ៉គ្មានសំអាងលើអ្វីទេ។ ហើយពួកណាសារ៉ថា ពួកយ៉ាហ៊ូទគ្មានសំអាងលើអ្វីទេ។ ហើយពួកគេសុទ្ធតែសូត្រគម្ពីរ។ ដូចនេះដែរ ពួកដែលមិនដឹង ក៏បាននិយាយដូចសំដីពួកគេដែរ។ អល់ឡោះនឹង សម្រេចក្តីរវាងពួកគេនាថ្ងៃត្រូវរស់ឡើងវិញ ក្នុងរឿងអ្វីដែលពួកគេធ្លាប់តែ ទំនាស់គ្នា
وَمَنْ أَظْلَمُ مِمَّنْ مَنَعَ مَسَاجِدَ اللَّهِ أَنْ يُذْكَرَ فِيهَا اسْمُهُ وَسَعَىٰ فِي خَرَابِهَا ۚ أُولَٰئِكَ مَا كَانَ لَهُمْ أَنْ يَدْخُلُوهَا إِلَّا خَائِفِينَ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
តើជនណាដែលបំពានជាងអ្នកដែលបានរារាំងម៉ាស្ជិទ អល់ឡោះ មិនឱ្យគេរំលឹកក្នុងម៉ាស្ជិទនោះនូវឈ្មោះរបស់ម្ចាស់ ហើយបានរិះរកមធ្យោបាយក្នុងការបំផ្លាញម៉ាស្ជិទនោះទៀត។ ពួកទាំងនេះហើយដែល ពួកគេមិនសមនឹងចូលទៅម៉ាស្ជិទនោះទេ លើកលែងតែអ្នកកោតខ្លាច។ សម្រាប់ពួកគេនៅក្នុងលោកិយ គឺសេចក្តីវេទនា ហើយសម្រាប់ពួកគេនៅបរលោក គឺទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរ

Choose other languages: