Quran Apps in many lanuages:

Surah Al-Araf Ayahs #100 Translated in Khmer

وَلَوْ أَنَّ أَهْلَ الْقُرَىٰ آمَنُوا وَاتَّقَوْا لَفَتَحْنَا عَلَيْهِمْ بَرَكَاتٍ مِنَ السَّمَاءِ وَالْأَرْضِ وَلَٰكِنْ كَذَّبُوا فَأَخَذْنَاهُمْ بِمَا كَانُوا يَكْسِبُونَ
ប្រសិនបើអ្នកស្រុកនៃភូមិទាំងនោះបានមានជំនឿ និងបានគោរពកោតខ្លាចយើង ប្រាកដ ជាយើងបើកឱ្យពួកគេនូវប្រសិទ្ធពរទាំងឡាយពីមេឃនិងដី ក៏ប៉ុន្តែគេបានបដិសេធ ហេតុ នេះ យើងក៏ដាក់ទោសពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានសាងលទ្ធកម្ម
أَفَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا بَيَاتًا وَهُمْ نَائِمُونَ
តើ អ្នកស្រុកនៃភូមិឋានទាំងនោះ បានសុខសាន្តពីគ្រោះកំណាចរបស់យើង ដែលនឹងទៅ ដល់ពួកគេ នាពេលរាត្រី ខណៈពួកគេជាអ្នកនិទ្រាលក់នោះឬ?
أَوَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا ضُحًى وَهُمْ يَلْعَبُونَ
តើអ្នកស្រុកនៃភូមិ ឋានទាំងនោះ បានសុខសាន្តពីគ្រោះកំណាចរបស់យើង ដែលនឹងទៅដល់ពួកគេ នា ពេលទិវា ខណៈពួកគេលេងកំសាន្តនោះឬ?
أَفَأَمِنُوا مَكْرَ اللَّهِ ۚ فَلَا يَأْمَنُ مَكْرَ اللَّهِ إِلَّا الْقَوْمُ الْخَاسِرُونَ
តើពួកគេទាំងនោះបានសុខសាន្តចំពោះ ឧបាយកលរបស់អល់ឡោះឬ? ព្រោះថា មានតែក្រុមមនុស្សខាតបង់ទេ ដែលរំពឹងថា នឹងបានសុខសាន្តចំពោះឧបាយកលរបស់អល់ឡោះនោះ
أَوَلَمْ يَهْدِ لِلَّذِينَ يَرِثُونَ الْأَرْضَ مِنْ بَعْدِ أَهْلِهَا أَنْ لَوْ نَشَاءُ أَصَبْنَاهُمْ بِذُنُوبِهِمْ ۚ وَنَطْبَعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَسْمَعُونَ
តើមិនទាន់ច្បាស់លាស់ទេ ឬចំពោះបណ្តាអ្នកដែលទទួលមរតកស្រុកទេសតពីអ្នកស្រុកនៃភូមិឋានទាំងនោះ ប្រសិន បើយើងមានបំណងប្រាថ្នា យើងនឹងវាយប្រហារពួកគេទាំងនោះ ដោយសារតែអំពើ បាបកម្មទាំងឡាយរបស់ពួកគេ ហើយយើងនឹងបិទភ្ជិតទៅលើចិត្តគំនិតរបស់ពួកគេ រួច មកពួកគេមិនអាចស្តាប់បានទាំងអស់

Choose other languages: