Quran Apps in many lanuages:

Surah Al-Araf Ayahs #99 Translated in Khmer

ثُمَّ بَدَّلْنَا مَكَانَ السَّيِّئَةِ الْحَسَنَةَ حَتَّىٰ عَفَوْا وَقَالُوا قَدْ مَسَّ آبَاءَنَا الضَّرَّاءُ وَالسَّرَّاءُ فَأَخَذْنَاهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ
ក្រោយមក យើងក៏បានប្តូរស្ថានភាពអកុសលឱ្យទៅកុសលវិញ។ឱ្យ រហូតទាល់តែពួកគេបានរីកស្តុកស្តម្ភ ហើយ ពួកគេនិយាយថា ជាការពិតណាស់ ភាពទុក្ខភ័យ និងភាពសុខស្រួល បានប៉ះពាល់ជីដូនជីតារបស់ យើង។ យើងក៏បានក្របួចយកពួកគេភ្លាមមួយរំពេច ទាំងពួកគេទាំងនោះឥតដឹងខ្លួនអ្វីឡើយ
وَلَوْ أَنَّ أَهْلَ الْقُرَىٰ آمَنُوا وَاتَّقَوْا لَفَتَحْنَا عَلَيْهِمْ بَرَكَاتٍ مِنَ السَّمَاءِ وَالْأَرْضِ وَلَٰكِنْ كَذَّبُوا فَأَخَذْنَاهُمْ بِمَا كَانُوا يَكْسِبُونَ
ប្រសិនបើអ្នកស្រុកនៃភូមិទាំងនោះបានមានជំនឿ និងបានគោរពកោតខ្លាចយើង ប្រាកដ ជាយើងបើកឱ្យពួកគេនូវប្រសិទ្ធពរទាំងឡាយពីមេឃនិងដី ក៏ប៉ុន្តែគេបានបដិសេធ ហេតុ នេះ យើងក៏ដាក់ទោសពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានសាងលទ្ធកម្ម
أَفَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا بَيَاتًا وَهُمْ نَائِمُونَ
តើ អ្នកស្រុកនៃភូមិឋានទាំងនោះ បានសុខសាន្តពីគ្រោះកំណាចរបស់យើង ដែលនឹងទៅ ដល់ពួកគេ នាពេលរាត្រី ខណៈពួកគេជាអ្នកនិទ្រាលក់នោះឬ?
أَوَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا ضُحًى وَهُمْ يَلْعَبُونَ
តើអ្នកស្រុកនៃភូមិ ឋានទាំងនោះ បានសុខសាន្តពីគ្រោះកំណាចរបស់យើង ដែលនឹងទៅដល់ពួកគេ នា ពេលទិវា ខណៈពួកគេលេងកំសាន្តនោះឬ?
أَفَأَمِنُوا مَكْرَ اللَّهِ ۚ فَلَا يَأْمَنُ مَكْرَ اللَّهِ إِلَّا الْقَوْمُ الْخَاسِرُونَ
តើពួកគេទាំងនោះបានសុខសាន្តចំពោះ ឧបាយកលរបស់អល់ឡោះឬ? ព្រោះថា មានតែក្រុមមនុស្សខាតបង់ទេ ដែលរំពឹងថា នឹងបានសុខសាន្តចំពោះឧបាយកលរបស់អល់ឡោះនោះ

Choose other languages: