Quran Apps in many lanuages:

Surah Al-Araf Ayahs #101 Translated in Khmer

أَفَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا بَيَاتًا وَهُمْ نَائِمُونَ
តើ អ្នកស្រុកនៃភូមិឋានទាំងនោះ បានសុខសាន្តពីគ្រោះកំណាចរបស់យើង ដែលនឹងទៅ ដល់ពួកគេ នាពេលរាត្រី ខណៈពួកគេជាអ្នកនិទ្រាលក់នោះឬ?
أَوَأَمِنَ أَهْلُ الْقُرَىٰ أَنْ يَأْتِيَهُمْ بَأْسُنَا ضُحًى وَهُمْ يَلْعَبُونَ
តើអ្នកស្រុកនៃភូមិ ឋានទាំងនោះ បានសុខសាន្តពីគ្រោះកំណាចរបស់យើង ដែលនឹងទៅដល់ពួកគេ នា ពេលទិវា ខណៈពួកគេលេងកំសាន្តនោះឬ?
أَفَأَمِنُوا مَكْرَ اللَّهِ ۚ فَلَا يَأْمَنُ مَكْرَ اللَّهِ إِلَّا الْقَوْمُ الْخَاسِرُونَ
តើពួកគេទាំងនោះបានសុខសាន្តចំពោះ ឧបាយកលរបស់អល់ឡោះឬ? ព្រោះថា មានតែក្រុមមនុស្សខាតបង់ទេ ដែលរំពឹងថា នឹងបានសុខសាន្តចំពោះឧបាយកលរបស់អល់ឡោះនោះ
أَوَلَمْ يَهْدِ لِلَّذِينَ يَرِثُونَ الْأَرْضَ مِنْ بَعْدِ أَهْلِهَا أَنْ لَوْ نَشَاءُ أَصَبْنَاهُمْ بِذُنُوبِهِمْ ۚ وَنَطْبَعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَسْمَعُونَ
តើមិនទាន់ច្បាស់លាស់ទេ ឬចំពោះបណ្តាអ្នកដែលទទួលមរតកស្រុកទេសតពីអ្នកស្រុកនៃភូមិឋានទាំងនោះ ប្រសិន បើយើងមានបំណងប្រាថ្នា យើងនឹងវាយប្រហារពួកគេទាំងនោះ ដោយសារតែអំពើ បាបកម្មទាំងឡាយរបស់ពួកគេ ហើយយើងនឹងបិទភ្ជិតទៅលើចិត្តគំនិតរបស់ពួកគេ រួច មកពួកគេមិនអាចស្តាប់បានទាំងអស់
تِلْكَ الْقُرَىٰ نَقُصُّ عَلَيْكَ مِنْ أَنْبَائِهَا ۚ وَلَقَدْ جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا مِنْ قَبْلُ ۚ كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ قُلُوبِ الْكَافِرِينَ
ភូមិឋានទាំងអស់នោះ យើងនិទានឱ្យ អ្នកស្តាប់ពីព្រឹត្តិការណ៍ខ្លះរបស់ភូមិឋានទាំងនោះ។ ហើយរ៉សូលជាច្រើនរបស់ពួកគេ ទាំងនោះ ពិតជាបាននាំទៅពួកគេទាំងនោះនូវបណ្តាសក្ខីភាព ហើយពួកគេនៅតែមិន ព្រមជឿ នូវអ្វីដែលពួកគេធ្លាប់បានបដិសេធពីមុនមក។ ដូចនេះ អល់ឡោះបិទភ្ជិតទៅ លើចិត្តគំនិតរបស់ពួកដែលអជំនឿ

Choose other languages: