Quran Apps in many lanuages:

Surah Al-Araf Ayahs #104 Translated in Khmer

أَوَلَمْ يَهْدِ لِلَّذِينَ يَرِثُونَ الْأَرْضَ مِنْ بَعْدِ أَهْلِهَا أَنْ لَوْ نَشَاءُ أَصَبْنَاهُمْ بِذُنُوبِهِمْ ۚ وَنَطْبَعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَسْمَعُونَ
តើមិនទាន់ច្បាស់លាស់ទេ ឬចំពោះបណ្តាអ្នកដែលទទួលមរតកស្រុកទេសតពីអ្នកស្រុកនៃភូមិឋានទាំងនោះ ប្រសិន បើយើងមានបំណងប្រាថ្នា យើងនឹងវាយប្រហារពួកគេទាំងនោះ ដោយសារតែអំពើ បាបកម្មទាំងឡាយរបស់ពួកគេ ហើយយើងនឹងបិទភ្ជិតទៅលើចិត្តគំនិតរបស់ពួកគេ រួច មកពួកគេមិនអាចស្តាប់បានទាំងអស់
تِلْكَ الْقُرَىٰ نَقُصُّ عَلَيْكَ مِنْ أَنْبَائِهَا ۚ وَلَقَدْ جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا مِنْ قَبْلُ ۚ كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ قُلُوبِ الْكَافِرِينَ
ភូមិឋានទាំងអស់នោះ យើងនិទានឱ្យ អ្នកស្តាប់ពីព្រឹត្តិការណ៍ខ្លះរបស់ភូមិឋានទាំងនោះ។ ហើយរ៉សូលជាច្រើនរបស់ពួកគេ ទាំងនោះ ពិតជាបាននាំទៅពួកគេទាំងនោះនូវបណ្តាសក្ខីភាព ហើយពួកគេនៅតែមិន ព្រមជឿ នូវអ្វីដែលពួកគេធ្លាប់បានបដិសេធពីមុនមក។ ដូចនេះ អល់ឡោះបិទភ្ជិតទៅ លើចិត្តគំនិតរបស់ពួកដែលអជំនឿ
وَمَا وَجَدْنَا لِأَكْثَرِهِمْ مِنْ عَهْدٍ ۖ وَإِنْ وَجَدْنَا أَكْثَرَهُمْ لَفَاسِقِينَ
ហើយយើងពុំបានប្រទះភាគច្រើននៃពួកគេទាំង នោះ គោរពកិច្ចសន្យាណាមួយនោះទេ តាមពិតយើងបានប្រទះភាគច្រើននៃពួកគេ ជា ពួកដែលខិលខូច
ثُمَّ بَعَثْنَا مِنْ بَعْدِهِمْ مُوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَظَلَمُوا بِهَا ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
ក្រោយមក បន្ទាប់ពីរ៉សូលទាំងនោះ យើងបានជ្រើសតាំង មូសាឱ្យនាំអាយ៉ាត់ទាំងឡាយរបស់យើងទៅកាន់ហ្វារ៉ាអុង ព្រមទាំងអ្នកមុខអ្នកការ របស់ហ្វារ៉ាអុង។ រួចមកពួកគេទាំងនោះ ក៏បានបំពារបំពានចំពោះអាយ៉ាត់ទាំងនោះ។ ហេតុនេះ ចូរអ្នកពិនិត្យមើល តើអនាគតរបស់ពួកជនកំហូចយ៉ាងដូចម្តេចខ្លះ?
وَقَالَ مُوسَىٰ يَا فِرْعَوْنُ إِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
មូសាបាននិយាយថា ឱហ្វារ៉ាអុង! យើងពិតជារ៉សូលម្នាក់មកពីម្ចាស់នៃភពទាំងអស់

Choose other languages: