Quran Apps in many lanuages:

Surah Al-Araf Ayahs #78 Translated in Khmer

وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِنْ بَعْدِ عَادٍ وَبَوَّأَكُمْ فِي الْأَرْضِ تَتَّخِذُونَ مِنْ سُهُولِهَا قُصُورًا وَتَنْحِتُونَ الْجِبَالَ بُيُوتًا ۖ فَاذْكُرُوا آلَاءَ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
ចូរពួកអ្នករំលឹកឡើងវិញ ក្នុងខណៈដែលលោកបានចាត់តាំងពួកអ្នក ជាខលីហ្វះ បន្ទាប់ពីក្រុមពួកអាទ ហើយលោកបានផ្តល់ជំរកឱ្យទៅពួកអ្នកនៅលើភពដែនដី ពួក អ្នកស្ថាបនាវិមានជាច្រើននៅទីរាបស្មើនៃដែនដី ហើយពួកអ្នកដាប់កែច្នៃភ្នំជាច្រើន ធ្វើជាគេហដ្ឋាន។ ហេតុនេះ ចូរអ្នករំលឹកឡើងវិញ នូវឧបការគុណទាំងឡាយរបស់ អល់ឡោះ ហើយចូរពួកអ្នកកុំហួសហេតុ ជាពួកអ្នកធ្វើឱ្យខូចខាតនៅក្នុងដែនដី
قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِنْ قَوْمِهِ لِلَّذِينَ اسْتُضْعِفُوا لِمَنْ آمَنَ مِنْهُمْ أَتَعْلَمُونَ أَنَّ صَالِحًا مُرْسَلٌ مِنْ رَبِّهِ ۚ قَالُوا إِنَّا بِمَا أُرْسِلَ بِهِ مُؤْمِنُونَ
អ្នកមុខអ្នកការរបស់ពួកដែលបានវាយប្ញកក្រអឺតនៃក្រុមពួកសាឡេះ បាននិយាយទៅ កាន់ពួកអ្នកទន់ខ្សោយ គឺជាអ្នកដែលមានជំនឿក្នុងចំណោមពួកគេទាំងនោះថា តើ ពួកអ្នកដឹងថាសាឡេះ ពិតជាអ្នកដែលត្រូវគេចាត់បញ្ជូនមកពីម្ចាស់របស់គេឬ? ពួក អ្នកទន់ខ្សោយបានឆ្លើយតបវិញថា ពួកយើងពិតជាពួកដែលមានជំនឿលើអ្វីដែលគេ បានចាត់បញ្ជូនសាឡេះឱ្យនាំមក
قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا بِالَّذِي آمَنْتُمْ بِهِ كَافِرُونَ
ពួកដែលបានវាយឬកក្អេងក្អាងបាននិយាយថា រីឯពួកយើងពិតជាអ្នកអជំនឿ នូវអ្វីដែលពួកអ្នកមានជំនឿនោះ
فَعَقَرُوا النَّاقَةَ وَعَتَوْا عَنْ أَمْرِ رَبِّهِمْ وَقَالُوا يَا صَالِحُ ائْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الْمُرْسَلِينَ
ពួកគេក៏បាន កាប់សត្វអូដ្ឋញី ហើយពួកគេមានះ មិនស្តាប់ឱវាទម្ចាស់របស់ពួកគេ ពួកគេបាន និយាយថា ឱសាឡេះ! ចូរអ្នកនាំមកកាន់យើង នូវអ្វីដែលអ្នកសន្យាមកចំពោះយើង ប្រសិនបើអ្នកពិតជាស្ថិតក្នុងចំណោមពួករ៉សូល ដែលត្រូវគេចាត់បញ្ជូនមែននោះ
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ហេតុនេះ រញ្ជួយផែនដី បានក្របួចយកជីវិតពួកគេ រួចមកពួកគេក្លាយជាអ្នក ស្លាប់សណ្តូកក្នុងលំនៅឋានរបស់ពួកគេរៀងៗខ្លួន

Choose other languages: