Quran Apps in many lanuages:

Surah Al-Araf Ayahs #79 Translated in Khmer

قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِنْ قَوْمِهِ لِلَّذِينَ اسْتُضْعِفُوا لِمَنْ آمَنَ مِنْهُمْ أَتَعْلَمُونَ أَنَّ صَالِحًا مُرْسَلٌ مِنْ رَبِّهِ ۚ قَالُوا إِنَّا بِمَا أُرْسِلَ بِهِ مُؤْمِنُونَ
អ្នកមុខអ្នកការរបស់ពួកដែលបានវាយប្ញកក្រអឺតនៃក្រុមពួកសាឡេះ បាននិយាយទៅ កាន់ពួកអ្នកទន់ខ្សោយ គឺជាអ្នកដែលមានជំនឿក្នុងចំណោមពួកគេទាំងនោះថា តើ ពួកអ្នកដឹងថាសាឡេះ ពិតជាអ្នកដែលត្រូវគេចាត់បញ្ជូនមកពីម្ចាស់របស់គេឬ? ពួក អ្នកទន់ខ្សោយបានឆ្លើយតបវិញថា ពួកយើងពិតជាពួកដែលមានជំនឿលើអ្វីដែលគេ បានចាត់បញ្ជូនសាឡេះឱ្យនាំមក
قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا بِالَّذِي آمَنْتُمْ بِهِ كَافِرُونَ
ពួកដែលបានវាយឬកក្អេងក្អាងបាននិយាយថា រីឯពួកយើងពិតជាអ្នកអជំនឿ នូវអ្វីដែលពួកអ្នកមានជំនឿនោះ
فَعَقَرُوا النَّاقَةَ وَعَتَوْا عَنْ أَمْرِ رَبِّهِمْ وَقَالُوا يَا صَالِحُ ائْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الْمُرْسَلِينَ
ពួកគេក៏បាន កាប់សត្វអូដ្ឋញី ហើយពួកគេមានះ មិនស្តាប់ឱវាទម្ចាស់របស់ពួកគេ ពួកគេបាន និយាយថា ឱសាឡេះ! ចូរអ្នកនាំមកកាន់យើង នូវអ្វីដែលអ្នកសន្យាមកចំពោះយើង ប្រសិនបើអ្នកពិតជាស្ថិតក្នុងចំណោមពួករ៉សូល ដែលត្រូវគេចាត់បញ្ជូនមែននោះ
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ហេតុនេះ រញ្ជួយផែនដី បានក្របួចយកជីវិតពួកគេ រួចមកពួកគេក្លាយជាអ្នក ស្លាប់សណ្តូកក្នុងលំនៅឋានរបស់ពួកគេរៀងៗខ្លួន
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَةَ رَبِّي وَنَصَحْتُ لَكُمْ وَلَٰكِنْ لَا تُحِبُّونَ النَّاصِحِينَ
ក្រោយមក សាឡេះបាន បែរចេញពីពួកគេទាំងនោះ ហើយបាននិយាយថា ឱក្រុមពួករបស់យើង! ជាការពិត ណាស់ យើងបានបញ្ជូនបន្តទៅកាន់ពួកអ្នក នូវសាររបស់ម្ចាស់យើង ហើយយើង បានជូនយោបល់ទៅពួកអ្នក ក៏ប៉ុន្តែពួកអ្នកមិនចូលចិត្តពួកដែលជូនយោបល់ទេ

Choose other languages: