Quran Apps in many lanuages:

Surah Al-Araf Ayahs #82 Translated in Khmer

فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ហេតុនេះ រញ្ជួយផែនដី បានក្របួចយកជីវិតពួកគេ រួចមកពួកគេក្លាយជាអ្នក ស្លាប់សណ្តូកក្នុងលំនៅឋានរបស់ពួកគេរៀងៗខ្លួន
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَةَ رَبِّي وَنَصَحْتُ لَكُمْ وَلَٰكِنْ لَا تُحِبُّونَ النَّاصِحِينَ
ក្រោយមក សាឡេះបាន បែរចេញពីពួកគេទាំងនោះ ហើយបាននិយាយថា ឱក្រុមពួករបស់យើង! ជាការពិត ណាស់ យើងបានបញ្ជូនបន្តទៅកាន់ពួកអ្នក នូវសាររបស់ម្ចាស់យើង ហើយយើង បានជូនយោបល់ទៅពួកអ្នក ក៏ប៉ុន្តែពួកអ្នកមិនចូលចិត្តពួកដែលជូនយោបល់ទេ
وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِنَ الْعَالَمِينَ
លោទ ក្នុងពេលដែលលោទបាននិយាយទៅកាន់ក្រុមគេថា តើពួកអ្នកប្រព្រឹត្តអំពើ អាស្រូវភាស ដែលកាលពីមុនអ្នក គ្មានអ្នកណាម្នាក់នៃលោកទាំងមូលបានប្រព្រឹត្ត អំពើនេះឡើយឬ?
إِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِنْ دُونِ النِّسَاءِ ۚ بَلْ أَنْتُمْ قَوْمٌ مُسْرِفُونَ
ជាការពិតណាស់ ពួកអ្នកបានប្រព្រឹត្តកាមគុណជាមួយបុរស ដោយពុំមែននារីភេទ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលជ្រុលហួសហេតុ
وَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَخْرِجُوهُمْ مِنْ قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ
ចំលើយរបស់ក្រុមលោទ គ្មានអ្វីក្រៅពីសំដីដែលពួកគេបាននិយាយថា ចូរ ពួកអ្នកបណ្តេញបក្ខពួកលោទចេញពីភូមិឋានរបស់ពួកអ្នកទៅ។ ពួកគេទាំង នោះ ពិតជាក្រុមពួកមនុស្សស្អាតស្អំ

Choose other languages: