Quran Apps in many lanuages:

Surah Al-Araf Ayahs #85 Translated in Khmer

إِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِنْ دُونِ النِّسَاءِ ۚ بَلْ أَنْتُمْ قَوْمٌ مُسْرِفُونَ
ជាការពិតណាស់ ពួកអ្នកបានប្រព្រឹត្តកាមគុណជាមួយបុរស ដោយពុំមែននារីភេទ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលជ្រុលហួសហេតុ
وَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَخْرِجُوهُمْ مِنْ قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ
ចំលើយរបស់ក្រុមលោទ គ្មានអ្វីក្រៅពីសំដីដែលពួកគេបាននិយាយថា ចូរ ពួកអ្នកបណ្តេញបក្ខពួកលោទចេញពីភូមិឋានរបស់ពួកអ្នកទៅ។ ពួកគេទាំង នោះ ពិតជាក្រុមពួកមនុស្សស្អាតស្អំ
فَأَنْجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
រួចយើងក៏បានសង្គ្រោះលោទ និងក្រុមគ្រួសាររបស់លោទ លើកលែងតែភរិយារបស់លោទ ដែលមានក្នុង ចំណោមពួកអ្នកត្រូវផ្តាច់ពូជ
وَأَمْطَرْنَا عَلَيْهِمْ مَطَرًا ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُجْرِمِينَ
យើងបានបង្អុរភ្លៀងទៅលើពួកគេ ដោយ ភ្លៀង(សិលា)។ ហេតុនេះ ចូរអ្នកពិនិត្យមើល តើអនាគតរបស់ពួកឧក្រិដ្ឋជន យ៉ាងណាដែរ?
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُمْ بَيِّنَةٌ مِنْ رَبِّكُمْ ۖ فَأَوْفُوا الْكَيْلَ وَالْمِيزَانَ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ហើយឆ្ពោះទៅស្រុកម៉ាទយ៉ាន (យើងបានចាត់បញ្ជូន) ភាតារបស់ពួកគេ គឺសូអែប។ គាត់បាននិយាយថា ឱក្រុមរបស់យើង! ចូរ ពួកអ្នកគោរពប្រណិប័តន៍ចំពោះអល់ឡោះ។ សំរាប់ពួកអ្នក គ្មានម្ចាស់ជា ទីសក្ការៈណាមួយក្រៅពីលោកឡើយ។ ភស្តុតាងមួយ ពិតជាបានទៅដល់ពួក អ្នកហើយ មកពីម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកបំពេញរង្វាល់ និងការថ្លឹង ហើយចូរអ្នកកុំបំបាត់ចំពោះមនុស្ស នូវវត្ថុទាំងឡាយរបស់គេ ហើយចូរអ្នកកុំធ្វើឱ្យខូចខាតនៅលើដែនដី បន្ទាប់ពីកំនែលំអវារួចហើយ។ ទាំងអស់នេះ គឺប្រសើរបំផុតសំរាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមាន ជំនឿមែន

Choose other languages: