Quran Apps in many lanuages:

Surah Al-Araf Ayahs #86 Translated in Khmer

وَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَخْرِجُوهُمْ مِنْ قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ
ចំលើយរបស់ក្រុមលោទ គ្មានអ្វីក្រៅពីសំដីដែលពួកគេបាននិយាយថា ចូរ ពួកអ្នកបណ្តេញបក្ខពួកលោទចេញពីភូមិឋានរបស់ពួកអ្នកទៅ។ ពួកគេទាំង នោះ ពិតជាក្រុមពួកមនុស្សស្អាតស្អំ
فَأَنْجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
រួចយើងក៏បានសង្គ្រោះលោទ និងក្រុមគ្រួសាររបស់លោទ លើកលែងតែភរិយារបស់លោទ ដែលមានក្នុង ចំណោមពួកអ្នកត្រូវផ្តាច់ពូជ
وَأَمْطَرْنَا عَلَيْهِمْ مَطَرًا ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُجْرِمِينَ
យើងបានបង្អុរភ្លៀងទៅលើពួកគេ ដោយ ភ្លៀង(សិលា)។ ហេតុនេះ ចូរអ្នកពិនិត្យមើល តើអនាគតរបស់ពួកឧក្រិដ្ឋជន យ៉ាងណាដែរ?
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُمْ بَيِّنَةٌ مِنْ رَبِّكُمْ ۖ فَأَوْفُوا الْكَيْلَ وَالْمِيزَانَ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ហើយឆ្ពោះទៅស្រុកម៉ាទយ៉ាន (យើងបានចាត់បញ្ជូន) ភាតារបស់ពួកគេ គឺសូអែប។ គាត់បាននិយាយថា ឱក្រុមរបស់យើង! ចូរ ពួកអ្នកគោរពប្រណិប័តន៍ចំពោះអល់ឡោះ។ សំរាប់ពួកអ្នក គ្មានម្ចាស់ជា ទីសក្ការៈណាមួយក្រៅពីលោកឡើយ។ ភស្តុតាងមួយ ពិតជាបានទៅដល់ពួក អ្នកហើយ មកពីម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកបំពេញរង្វាល់ និងការថ្លឹង ហើយចូរអ្នកកុំបំបាត់ចំពោះមនុស្ស នូវវត្ថុទាំងឡាយរបស់គេ ហើយចូរអ្នកកុំធ្វើឱ្យខូចខាតនៅលើដែនដី បន្ទាប់ពីកំនែលំអវារួចហើយ។ ទាំងអស់នេះ គឺប្រសើរបំផុតសំរាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមាន ជំនឿមែន
وَلَا تَقْعُدُوا بِكُلِّ صِرَاطٍ تُوعِدُونَ وَتَصُدُّونَ عَنْ سَبِيلِ اللَّهِ مَنْ آمَنَ بِهِ وَتَبْغُونَهَا عِوَجًا ۚ وَاذْكُرُوا إِذْ كُنْتُمْ قَلِيلًا فَكَثَّرَكُمْ ۖ وَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
ហើយចូរពួកអ្នកកុំអង្គុយនៅឯផ្លូវគមនាគមន៍ ដែលពួកអ្នក នឹងគំរាម ហើយពួកអ្នករំខានពីផ្លូវអល់ឡោះ ចំពោះជនដែលមានជំនឿនឹង អល់ឡោះ ដើម្បីពួកអ្នកចង់ឱ្យផ្លូវនោះវៀចវេរ។ ចូរពួកអ្នករំលឹកឡើងវិញ ក្នុងខណៈដែលពួកអ្នកមានគ្នាតិចតួចបំផុត រួចមក លោកបានធ្វើឱ្យអ្នកមាន គ្នាច្រើនលើសលុប ។ ហើយចូរពួកអ្នកពិនិត្យមើល តើយ៉ាងណាទៅអនាគត របស់ពួកដែលធ្វើឱ្យខូចខាតនោះ

Choose other languages: