Quran Apps in many lanuages:

Surah Al-Araf Ayahs #84 Translated in Khmer

وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِنَ الْعَالَمِينَ
លោទ ក្នុងពេលដែលលោទបាននិយាយទៅកាន់ក្រុមគេថា តើពួកអ្នកប្រព្រឹត្តអំពើ អាស្រូវភាស ដែលកាលពីមុនអ្នក គ្មានអ្នកណាម្នាក់នៃលោកទាំងមូលបានប្រព្រឹត្ត អំពើនេះឡើយឬ?
إِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِنْ دُونِ النِّسَاءِ ۚ بَلْ أَنْتُمْ قَوْمٌ مُسْرِفُونَ
ជាការពិតណាស់ ពួកអ្នកបានប្រព្រឹត្តកាមគុណជាមួយបុរស ដោយពុំមែននារីភេទ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលជ្រុលហួសហេតុ
وَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَخْرِجُوهُمْ مِنْ قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ
ចំលើយរបស់ក្រុមលោទ គ្មានអ្វីក្រៅពីសំដីដែលពួកគេបាននិយាយថា ចូរ ពួកអ្នកបណ្តេញបក្ខពួកលោទចេញពីភូមិឋានរបស់ពួកអ្នកទៅ។ ពួកគេទាំង នោះ ពិតជាក្រុមពួកមនុស្សស្អាតស្អំ
فَأَنْجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
រួចយើងក៏បានសង្គ្រោះលោទ និងក្រុមគ្រួសាររបស់លោទ លើកលែងតែភរិយារបស់លោទ ដែលមានក្នុង ចំណោមពួកអ្នកត្រូវផ្តាច់ពូជ
وَأَمْطَرْنَا عَلَيْهِمْ مَطَرًا ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُجْرِمِينَ
យើងបានបង្អុរភ្លៀងទៅលើពួកគេ ដោយ ភ្លៀង(សិលា)។ ហេតុនេះ ចូរអ្នកពិនិត្យមើល តើអនាគតរបស់ពួកឧក្រិដ្ឋជន យ៉ាងណាដែរ?

Choose other languages: