Quran Apps in many lanuages:

Surah Al-Araf Ayahs #69 Translated in Khmer

وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۚ أَفَلَا تَتَّقُونَ
ហើយឆ្ពោះទៅក្រុមអាទ (យើងបានចាត់) ភាតា (បងប្អូនប្រុស)របស់គេគឺហ៊ូទ។ គាត់បាននិយាយថា ឱក្រុមរបស់យើង! ចូរពួកអ្នកគោរព ប្រណិប័តន៍អល់ឡោះ។ សំរាប់ពួកអ្នក គ្មានម្ចាស់ជាទីសក្ការៈណាមួយក្រៅពីលោកទេ។ តើ ពួកអ្នកមិនព្រមគោរពកោតខ្លាចទេឬ?
قَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ إِنَّا لَنَرَاكَ فِي سَفَاهَةٍ وَإِنَّا لَنَظُنُّكَ مِنَ الْكَاذِبِينَ
អ្នកមុខអ្នកការនៃក្រុមពួកហ៊ូទដែលគ្មានជំនឿបាន និយាយថា ពួកយើងពិតជាប្រទះឃើញអ្នកស្ថិតក្នុងភាពល្ងង់ខ្លៅ ហើយពួកយើងគិតថា អ្នក ពិតជាស្ថិតក្នុងចំណោមពួកអ្នកដែលភូតកុហក
قَالَ يَا قَوْمِ لَيْسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
ហ៊ូទបាននិយាយថា ឱក្រុមរបស់យើង! ភាពល្ងង់ខ្លៅពុំមែននៅលើយើងទេ ក៏ប៉ុន្តែយើង គឺជារ៉សូលមកពីម្ចាស់នៃភពទាំងអស់
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ
យើងបានបញ្ជូនបន្តទៅពួកអ្នក នូវសារទាំងឡាយរបស់ម្ចាស់យើង ហើយសំរាប់ពួកអ្នក យើង ជាអ្នកជូនយោបល់ដ៏ជាទីទុកចិត្តម្នាក់
أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِنْ بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ
តើពួកអ្នករំភើបភ្ញាក់ផ្អើលឬ? ស្តីពីការក្រើនរំលឹក មួយបានទៅដល់ពួកអ្នកមកពីម្ចាស់របស់ពួកអ្នក តាមរយៈបុរសម្នាក់ក្នុងចំណោមពួកអ្នក ដើម្បី បុរសនោះនឹងដាស់តឿនពួកអ្នក។ ចូរពួកអ្នករំលឹកឡើងវិញ ក្នុងខណៈដែលលោកបានចាត់តាំង ពួកអ្នកជាខលីហ្វះ បន្ទាប់ពីក្រុមរបស់ណូហ៌ ហើយលោកបានថែមឱ្យពួកអ្នកនូវកំពស់ (ដែល មានអានុភាពខ្លាំងក្លា) នៅក្នុងរាងកាយ។ ហេតុនេះ ចូរពួកអ្នករំលឹកឡើងវិញនូវឧបការគុណ ជាច្រើនរបស់អល់ឡោះ ដើម្បីពួកអ្នកនឹងជោគជ័យ

Choose other languages: