Quran Apps in many lanuages:

Surah Al-Araf Ayahs #70 Translated in Khmer

قَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ إِنَّا لَنَرَاكَ فِي سَفَاهَةٍ وَإِنَّا لَنَظُنُّكَ مِنَ الْكَاذِبِينَ
អ្នកមុខអ្នកការនៃក្រុមពួកហ៊ូទដែលគ្មានជំនឿបាន និយាយថា ពួកយើងពិតជាប្រទះឃើញអ្នកស្ថិតក្នុងភាពល្ងង់ខ្លៅ ហើយពួកយើងគិតថា អ្នក ពិតជាស្ថិតក្នុងចំណោមពួកអ្នកដែលភូតកុហក
قَالَ يَا قَوْمِ لَيْسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
ហ៊ូទបាននិយាយថា ឱក្រុមរបស់យើង! ភាពល្ងង់ខ្លៅពុំមែននៅលើយើងទេ ក៏ប៉ុន្តែយើង គឺជារ៉សូលមកពីម្ចាស់នៃភពទាំងអស់
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ
យើងបានបញ្ជូនបន្តទៅពួកអ្នក នូវសារទាំងឡាយរបស់ម្ចាស់យើង ហើយសំរាប់ពួកអ្នក យើង ជាអ្នកជូនយោបល់ដ៏ជាទីទុកចិត្តម្នាក់
أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِنْ بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ
តើពួកអ្នករំភើបភ្ញាក់ផ្អើលឬ? ស្តីពីការក្រើនរំលឹក មួយបានទៅដល់ពួកអ្នកមកពីម្ចាស់របស់ពួកអ្នក តាមរយៈបុរសម្នាក់ក្នុងចំណោមពួកអ្នក ដើម្បី បុរសនោះនឹងដាស់តឿនពួកអ្នក។ ចូរពួកអ្នករំលឹកឡើងវិញ ក្នុងខណៈដែលលោកបានចាត់តាំង ពួកអ្នកជាខលីហ្វះ បន្ទាប់ពីក្រុមរបស់ណូហ៌ ហើយលោកបានថែមឱ្យពួកអ្នកនូវកំពស់ (ដែល មានអានុភាពខ្លាំងក្លា) នៅក្នុងរាងកាយ។ ហេតុនេះ ចូរពួកអ្នករំលឹកឡើងវិញនូវឧបការគុណ ជាច្រើនរបស់អល់ឡោះ ដើម្បីពួកអ្នកនឹងជោគជ័យ
قَالُوا أَجِئْتَنَا لِنَعْبُدَ اللَّهَ وَحْدَهُ وَنَذَرَ مَا كَانَ يَعْبُدُ آبَاؤُنَا ۖ فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ពួកគេបានឆ្លើយថា តើអ្នកបានដល់ មកយើងនេះ ដើម្បីឱ្យយើងគោរពប្រណិបតន៍អល់ឡោះតែមួយគត់ ហើយឱ្យយើងបោះបង់ ចោល នូវអ្វីដែលជីដូនជីតារបស់យើងធ្លាប់បានគោរពប្រណិប័តន៍ឬ? អញ្ចឹង ចូរអ្នកផ្តល់មក យើងនូវអ្វីដែលអ្នកសន្យាចំពោះយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមពួកអ្នកទៀងត្រង់មែន

Choose other languages: