Quran Apps in many lanuages:

Surah Al-Araf Ayahs #72 Translated in Khmer

أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ
យើងបានបញ្ជូនបន្តទៅពួកអ្នក នូវសារទាំងឡាយរបស់ម្ចាស់យើង ហើយសំរាប់ពួកអ្នក យើង ជាអ្នកជូនយោបល់ដ៏ជាទីទុកចិត្តម្នាក់
أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِنْ بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ
តើពួកអ្នករំភើបភ្ញាក់ផ្អើលឬ? ស្តីពីការក្រើនរំលឹក មួយបានទៅដល់ពួកអ្នកមកពីម្ចាស់របស់ពួកអ្នក តាមរយៈបុរសម្នាក់ក្នុងចំណោមពួកអ្នក ដើម្បី បុរសនោះនឹងដាស់តឿនពួកអ្នក។ ចូរពួកអ្នករំលឹកឡើងវិញ ក្នុងខណៈដែលលោកបានចាត់តាំង ពួកអ្នកជាខលីហ្វះ បន្ទាប់ពីក្រុមរបស់ណូហ៌ ហើយលោកបានថែមឱ្យពួកអ្នកនូវកំពស់ (ដែល មានអានុភាពខ្លាំងក្លា) នៅក្នុងរាងកាយ។ ហេតុនេះ ចូរពួកអ្នករំលឹកឡើងវិញនូវឧបការគុណ ជាច្រើនរបស់អល់ឡោះ ដើម្បីពួកអ្នកនឹងជោគជ័យ
قَالُوا أَجِئْتَنَا لِنَعْبُدَ اللَّهَ وَحْدَهُ وَنَذَرَ مَا كَانَ يَعْبُدُ آبَاؤُنَا ۖ فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ពួកគេបានឆ្លើយថា តើអ្នកបានដល់ មកយើងនេះ ដើម្បីឱ្យយើងគោរពប្រណិបតន៍អល់ឡោះតែមួយគត់ ហើយឱ្យយើងបោះបង់ ចោល នូវអ្វីដែលជីដូនជីតារបស់យើងធ្លាប់បានគោរពប្រណិប័តន៍ឬ? អញ្ចឹង ចូរអ្នកផ្តល់មក យើងនូវអ្វីដែលអ្នកសន្យាចំពោះយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមពួកអ្នកទៀងត្រង់មែន
قَالَ قَدْ وَقَعَ عَلَيْكُمْ مِنْ رَبِّكُمْ رِجْسٌ وَغَضَبٌ ۖ أَتُجَادِلُونَنِي فِي أَسْمَاءٍ سَمَّيْتُمُوهَا أَنْتُمْ وَآبَاؤُكُمْ مَا نَزَّلَ اللَّهُ بِهَا مِنْ سُلْطَانٍ ۚ فَانْتَظِرُوا إِنِّي مَعَكُمْ مِنَ الْمُنْتَظِرِينَ
ហ៊ូទបានប្រាប់ថា ក្តីខ្លោចផ្សានិងការក្រេវក្រោធបានសំពងមកលើពួកអ្នក មកពីម្ចាស់ របស់ពួកអ្នក។ តើពួកអ្នកឈ្លោះប្រកែកជាមួយយើងស្តីពីនាមទាំងឡាយ (របស់បដិមា) ដែល ពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបានប្រសិទ្ធិនូវនាមទាំងនាះ ដែលអល់ឡោះមិនបានដាក់ចុះ នូវភស្តុតាងណាមួយ ដោយសារនាមទាំងនោះឡើយឬ? ហេតុនេះ ចូរពួកអ្នកទន្ទឹងរង់ចាំចុះ យើងក៏ស្ថិតក្នុងចំណោមពួកដែលទន្ទឹងរង់ចាំរួមជាមួយពួកអ្នកដែរ
فَأَنْجَيْنَاهُ وَالَّذِينَ مَعَهُ بِرَحْمَةٍ مِنَّا وَقَطَعْنَا دَابِرَ الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ وَمَا كَانُوا مُؤْمِنِينَ
យើងបានសង្គ្រោះហ៊ូទ ព្រមទាំងបណ្តាអ្នកដែលរួមជាមួយហ៊ូទ ដោយក្តីអាណិតអាសូរអំពីយើង ហើយយើងបានផ្តាច់ ពូជពួកដែលបានបដិសេធនឹងអាយ៉ាត់ទាំងឡាយរបស់យើង។ ពួកគេទាំងនោះពុំមែនជាពួកមាន ជំនឿឡើយ

Choose other languages: