Quran Apps in many lanuages:

Surah Al-Araf Ayahs #68 Translated in Khmer

فَكَذَّبُوهُ فَأَنْجَيْنَاهُ وَالَّذِينَ مَعَهُ فِي الْفُلْكِ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمًا عَمِينَ
រួចមក ពួកគេបានមួលបង្កាច់បុរសនោះ ក្រោយមក យើងបានសង្គ្រោះបុរសនោះ និងសង្គ្រោះពួកដែលរួមជាមួយបុរសនោះនៅក្នុង សំពៅ ហើយយើងបានពន្លិចពួកដែលបានបដិសេធ ចំពោះអាយ៉ាត់ទាំងឡាយរបស់យើង។ ពួកគេទាំងនោះ ពិតជាក្រុមមនុស្សខ្វាក់
وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۚ أَفَلَا تَتَّقُونَ
ហើយឆ្ពោះទៅក្រុមអាទ (យើងបានចាត់) ភាតា (បងប្អូនប្រុស)របស់គេគឺហ៊ូទ។ គាត់បាននិយាយថា ឱក្រុមរបស់យើង! ចូរពួកអ្នកគោរព ប្រណិប័តន៍អល់ឡោះ។ សំរាប់ពួកអ្នក គ្មានម្ចាស់ជាទីសក្ការៈណាមួយក្រៅពីលោកទេ។ តើ ពួកអ្នកមិនព្រមគោរពកោតខ្លាចទេឬ?
قَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ إِنَّا لَنَرَاكَ فِي سَفَاهَةٍ وَإِنَّا لَنَظُنُّكَ مِنَ الْكَاذِبِينَ
អ្នកមុខអ្នកការនៃក្រុមពួកហ៊ូទដែលគ្មានជំនឿបាន និយាយថា ពួកយើងពិតជាប្រទះឃើញអ្នកស្ថិតក្នុងភាពល្ងង់ខ្លៅ ហើយពួកយើងគិតថា អ្នក ពិតជាស្ថិតក្នុងចំណោមពួកអ្នកដែលភូតកុហក
قَالَ يَا قَوْمِ لَيْسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
ហ៊ូទបាននិយាយថា ឱក្រុមរបស់យើង! ភាពល្ងង់ខ្លៅពុំមែននៅលើយើងទេ ក៏ប៉ុន្តែយើង គឺជារ៉សូលមកពីម្ចាស់នៃភពទាំងអស់
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ
យើងបានបញ្ជូនបន្តទៅពួកអ្នក នូវសារទាំងឡាយរបស់ម្ចាស់យើង ហើយសំរាប់ពួកអ្នក យើង ជាអ្នកជូនយោបល់ដ៏ជាទីទុកចិត្តម្នាក់

Choose other languages: