Quran Apps in many lanuages:

Surah Al-Araf Ayahs #194 Translated in Khmer

فَلَمَّا آتَاهُمَا صَالِحًا جَعَلَا لَهُ شُرَكَاءَ فِيمَا آتَاهُمَا ۚ فَتَعَالَى اللَّهُ عَمَّا يُشْرِكُونَ
ក្រោយមក ក្នុងខណៈដែលលោកបានប្រទានឱ្យគេទាំងពីរនាក់នូវបុត្រល្អម្នាក់ ទាំងពីរ នាក់នោះក៏បានចាត់ទុកបុត្រនោះជាអ្នកស៊ីរិកនឹងអល់ឡោះ នៅក្នុងអ្វីដែលលោកបានប្រទានឱ្យគេ ទាំងពីរនាក់នោះទៅវិញ។ ប៉ុន្តែអល់ឡោះ មានឧត្តមភាពលើសពីអ្វីដែលពួកគេស៊ីរិក
أَيُشْرِكُونَ مَا لَا يَخْلُقُ شَيْئًا وَهُمْ يُخْلَقُونَ
ហេតុ អ្វីពួកគេធ្វើស៊ីរិកនឹងអល់ឡោះ នូវវត្ថុដែលពុំអាចបង្កើតអ្វីបានទាល់តែសោះនោះ ហើយវត្ថុទាំងអស់ នោះសុទ្ធតែត្រូវគេបង្កើតទាំងអស់ទៀតនោះ?
وَلَا يَسْتَطِيعُونَ لَهُمْ نَصْرًا وَلَا أَنْفُسَهُمْ يَنْصُرُونَ
វត្ថុទាំងអស់នេះ គ្មានលទ្ធភាពនឹងជួយដល់ពួក គេទេ ហើយក៏គ្មានលទ្ធភាពនឹងជួយខ្លួនឯងបានដែរ
وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَتَّبِعُوكُمْ ۚ سَوَاءٌ عَلَيْكُمْ أَدَعَوْتُمُوهُمْ أَمْ أَنْتُمْ صَامِتُونَ
ប្រសិនបើពួកអ្នកអំពាវនាវពួកគេទាំង នោះទៅកាន់មគ្គុទ្ទេសន៍ ពួកគេនឹងមិនប្រតិបត្តិតាមអ្នកទេ។ ពួកគេត្រូវស្ថិតនៅតែដដែលទេ ទោះ បីពួកអ្នកបានអំពាវនាវពួកគេ ឬក៏ពួកអ្នកជាអ្នកនៅស្ងៀមក៏ដោយ
إِنَّ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ عِبَادٌ أَمْثَالُكُمْ ۖ فَادْعُوهُمْ فَلْيَسْتَجِيبُوا لَكُمْ إِنْ كُنْتُمْ صَادِقِينَ
ជាការពិតណាស់ បណ្តាវត្ថុ ទាំងឡាយដែលបួងសួងក្រៅពីអល់ឡោះនោះ គឺជាខ្ញុំទាំងឡាយដូចជាពួកអ្នកដែរ ហេតុនេះ ចូរពួកអ្នក ស្រែកបួងសួងទៅវត្ថុទាំងនោះ ហើយសូមឱ្យវត្ថុទាំងនោះទទួលឆ្លើយតបមកកាន់ពួកអ្នកវិញទៅ បើ សិនពួកអ្នកជាអ្នកត្រឹមត្រូវមែន

Choose other languages: