Quran Apps in many lanuages:

Surah Al-Araf Ayahs #193 Translated in Khmer

هُوَ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَتْ دَعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَنَكُونَنَّ مِنَ الشَّاكِرِينَ
លោកដែលបានបង្កើតពួកអ្នកពីមនុស្សម្នាក់ ហើយអំពីមនុស្សនេះ លោកបានបង្កើតគូស្រកររបស់ វា ដើម្បីឱ្យស្ងប់រម្ងាប់ជាមួយនាង។ បន្ទាប់មក នៅពេលដែលគេបានរួមសង្វាសជាមួយនាង នាងក៏ បានមានគភ៌នូវគភ៌មួយដ៏ស្រាល រួចមកនាងបានឆ្លងកាត់ដោយការពរផ្ទៃ។ បន្ទាប់មកទៀត នៅពេល ដែលនាងមានទំងន់ធ្ងន់នោះ ទាំងពីរនាក់បានបួងសួងទៅអល់ឡោះ ម្ចាស់របស់គេទាំងពីរនាក់ថា បើលោកបានប្រទានឱ្យពួកយើងនូវបុត្រល្អម្នាក់ យើងប្រាកដជានឹងក្លាយទៅក្នុងចំណោមពួកដែល កតញ្ញូ
فَلَمَّا آتَاهُمَا صَالِحًا جَعَلَا لَهُ شُرَكَاءَ فِيمَا آتَاهُمَا ۚ فَتَعَالَى اللَّهُ عَمَّا يُشْرِكُونَ
ក្រោយមក ក្នុងខណៈដែលលោកបានប្រទានឱ្យគេទាំងពីរនាក់នូវបុត្រល្អម្នាក់ ទាំងពីរ នាក់នោះក៏បានចាត់ទុកបុត្រនោះជាអ្នកស៊ីរិកនឹងអល់ឡោះ នៅក្នុងអ្វីដែលលោកបានប្រទានឱ្យគេ ទាំងពីរនាក់នោះទៅវិញ។ ប៉ុន្តែអល់ឡោះ មានឧត្តមភាពលើសពីអ្វីដែលពួកគេស៊ីរិក
أَيُشْرِكُونَ مَا لَا يَخْلُقُ شَيْئًا وَهُمْ يُخْلَقُونَ
ហេតុ អ្វីពួកគេធ្វើស៊ីរិកនឹងអល់ឡោះ នូវវត្ថុដែលពុំអាចបង្កើតអ្វីបានទាល់តែសោះនោះ ហើយវត្ថុទាំងអស់ នោះសុទ្ធតែត្រូវគេបង្កើតទាំងអស់ទៀតនោះ?
وَلَا يَسْتَطِيعُونَ لَهُمْ نَصْرًا وَلَا أَنْفُسَهُمْ يَنْصُرُونَ
វត្ថុទាំងអស់នេះ គ្មានលទ្ធភាពនឹងជួយដល់ពួក គេទេ ហើយក៏គ្មានលទ្ធភាពនឹងជួយខ្លួនឯងបានដែរ
وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَتَّبِعُوكُمْ ۚ سَوَاءٌ عَلَيْكُمْ أَدَعَوْتُمُوهُمْ أَمْ أَنْتُمْ صَامِتُونَ
ប្រសិនបើពួកអ្នកអំពាវនាវពួកគេទាំង នោះទៅកាន់មគ្គុទ្ទេសន៍ ពួកគេនឹងមិនប្រតិបត្តិតាមអ្នកទេ។ ពួកគេត្រូវស្ថិតនៅតែដដែលទេ ទោះ បីពួកអ្នកបានអំពាវនាវពួកគេ ឬក៏ពួកអ្នកជាអ្នកនៅស្ងៀមក៏ដោយ

Choose other languages: