Quran Apps in many lanuages:

Surah Al-Ankabut Ayahs #32 Translated in Khmer

وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِنَ الْعَالَمِينَ
ហើយលូទ នៅពេលដែលគេបាននិយាយទៅកាន់ ក្រុមមនុស្សគេថា ពួកអ្នកពិតជាបានប្រព្រឹត្តអំពើអាស្រូវ ដែលមិនធ្លាប់បាន ប្រព្រឹត្តអំពើនេះមុនពួកអ្នកទេ អំពីអ្នកណាម្នាក់នៃលោកទាំងមូល
أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ وَتَقْطَعُونَ السَّبِيلَ وَتَأْتُونَ فِي نَادِيكُمُ الْمُنْكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا ائْتِنَا بِعَذَابِ اللَّهِ إِنْ كُنْتَ مِنَ الصَّادِقِينَ
ការ ពិតតើពួកអ្នកឬ ដែលពិតជារួមភេទបុរសដូចគ្នា ហើយពួកអ្នកបានស្ទាក់ផ្លូវ ព្រមទាំងពួកអ្នកបានប្រព្រឹត្តអំពើមិនគប្បី នៅក្នុងសមោសររបស់ពួកអ្នក?។ ដូចនេះ ចំលើយនៃក្រុមមនុស្សរបស់គេ មិនមានអ្វីក្រៅពីដែលពួកគេបាន និយាយថា ចូរអ្នកនាំមកកាន់ពួកយើង នូវទណ្ឌកម្មរបស់អល់ឡោះ ប្រសិន បើអ្នកមានក្នុងចំណោមពួកអ្នកទៀងត្រង់មែននោះ
قَالَ رَبِّ انْصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ
លូទនិយាយថា ឱ ម្ចាស់របស់ខ្ញុំ! សូមលោកមេត្តាជួយខ្ញុំលើក្រុមមនុស្សប្រព្រឹត្តវឹកវរផង
وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُو أَهْلِ هَٰذِهِ الْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا ظَالِمِينَ
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ជារ៉សូលរបស់យើង បាននាំទៅកាន់អ៊ីព្រហ៊ីម នូវដំណឹងរីករាយ ពួកគេថា ពួកយើងគឺពិតជាអ្នកដែលធ្វើឱ្យវិនាសអ្នកស្រុកនេះ។ ការពិតអ្នកស្រុកនេះ ពួកគេជាពួកអយុត្តិធម៌
قَالَ إِنَّ فِيهَا لُوطًا ۚ قَالُوا نَحْنُ أَعْلَمُ بِمَنْ فِيهَا ۖ لَنُنَجِّيَنَّهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
អ៊ីព្រហ៊ីមនិយាយថានៅក្នុងបុរី នេះ ពិតជាមានលូទ។ ពួកម៉ាឡាអ៊ីកាត់ថា យើងដឹងណាស់ពីអ្នកដែលមាននៅ បុរីនោះ យើងប្រាកដជានឹងសង្គ្រោះគេ ព្រមទាំងគ្រួសាររបស់គេលើកលែងតែ ភរិយារបស់គេ នាងមានក្នុងចំណោមពួកដែលឋិតនៅក្នុងពួកដែលវិនាស

Choose other languages: