Quran Apps in many lanuages:

Surah Al-Ankabut Ayahs #34 Translated in Khmer

قَالَ رَبِّ انْصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ
លូទនិយាយថា ឱ ម្ចាស់របស់ខ្ញុំ! សូមលោកមេត្តាជួយខ្ញុំលើក្រុមមនុស្សប្រព្រឹត្តវឹកវរផង
وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُو أَهْلِ هَٰذِهِ الْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا ظَالِمِينَ
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ជារ៉សូលរបស់យើង បាននាំទៅកាន់អ៊ីព្រហ៊ីម នូវដំណឹងរីករាយ ពួកគេថា ពួកយើងគឺពិតជាអ្នកដែលធ្វើឱ្យវិនាសអ្នកស្រុកនេះ។ ការពិតអ្នកស្រុកនេះ ពួកគេជាពួកអយុត្តិធម៌
قَالَ إِنَّ فِيهَا لُوطًا ۚ قَالُوا نَحْنُ أَعْلَمُ بِمَنْ فِيهَا ۖ لَنُنَجِّيَنَّهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
អ៊ីព្រហ៊ីមនិយាយថានៅក្នុងបុរី នេះ ពិតជាមានលូទ។ ពួកម៉ាឡាអ៊ីកាត់ថា យើងដឹងណាស់ពីអ្នកដែលមាននៅ បុរីនោះ យើងប្រាកដជានឹងសង្គ្រោះគេ ព្រមទាំងគ្រួសាររបស់គេលើកលែងតែ ភរិយារបស់គេ នាងមានក្នុងចំណោមពួកដែលឋិតនៅក្នុងពួកដែលវិនាស
وَلَمَّا أَنْ جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالُوا لَا تَخَفْ وَلَا تَحْزَنْ ۖ إِنَّا مُنَجُّوكَ وَأَهْلَكَ إِلَّا امْرَأَتَكَ كَانَتْ مِنَ الْغَابِرِينَ
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ជារ៉សូលរបស់យើងបានទៅដល់ លូទក៏បាន កើតមានទុក្ខព្រួយ ដោយសារពួកគេបានដឹងថា គ្មានលទ្ធភាពនឹងជួយការពារ ពួកគេបាន ហើយពួកម៉ាឡាអ៊ីកាត់ថា ចូរអ្នកកុំខ្លាច ហើយចូរអ្នកកុំកើតទុក្ខ ពួកយើងពិតជាអ្នកជួយសង្គ្រោះអ្នក ព្រមទាំងគ្រួសាររបស់អ្នក លើកលែងតែ ភរិយារបស់អ្នក នាងមានក្នុងចំណោមពួកឋិតនៅក្នុងពួកវិនាស
إِنَّا مُنْزِلُونَ عَلَىٰ أَهْلِ هَٰذِهِ الْقَرْيَةِ رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
ការពិត យើងជាអ្នកត្រូវដាក់ចុះទៅលើអ្នកស្រុកភូមិនេះ នូវទណ្ឌកម្មពីមេឃ ដោយសារ តែអ្វីដែលពួកគេធ្លាប់បានខិលខូច

Choose other languages: