Quran Apps in many lanuages:

Surah Al-Ankabut Ayahs #36 Translated in Khmer

قَالَ إِنَّ فِيهَا لُوطًا ۚ قَالُوا نَحْنُ أَعْلَمُ بِمَنْ فِيهَا ۖ لَنُنَجِّيَنَّهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
អ៊ីព្រហ៊ីមនិយាយថានៅក្នុងបុរី នេះ ពិតជាមានលូទ។ ពួកម៉ាឡាអ៊ីកាត់ថា យើងដឹងណាស់ពីអ្នកដែលមាននៅ បុរីនោះ យើងប្រាកដជានឹងសង្គ្រោះគេ ព្រមទាំងគ្រួសាររបស់គេលើកលែងតែ ភរិយារបស់គេ នាងមានក្នុងចំណោមពួកដែលឋិតនៅក្នុងពួកដែលវិនាស
وَلَمَّا أَنْ جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالُوا لَا تَخَفْ وَلَا تَحْزَنْ ۖ إِنَّا مُنَجُّوكَ وَأَهْلَكَ إِلَّا امْرَأَتَكَ كَانَتْ مِنَ الْغَابِرِينَ
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ជារ៉សូលរបស់យើងបានទៅដល់ លូទក៏បាន កើតមានទុក្ខព្រួយ ដោយសារពួកគេបានដឹងថា គ្មានលទ្ធភាពនឹងជួយការពារ ពួកគេបាន ហើយពួកម៉ាឡាអ៊ីកាត់ថា ចូរអ្នកកុំខ្លាច ហើយចូរអ្នកកុំកើតទុក្ខ ពួកយើងពិតជាអ្នកជួយសង្គ្រោះអ្នក ព្រមទាំងគ្រួសាររបស់អ្នក លើកលែងតែ ភរិយារបស់អ្នក នាងមានក្នុងចំណោមពួកឋិតនៅក្នុងពួកវិនាស
إِنَّا مُنْزِلُونَ عَلَىٰ أَهْلِ هَٰذِهِ الْقَرْيَةِ رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
ការពិត យើងជាអ្នកត្រូវដាក់ចុះទៅលើអ្នកស្រុកភូមិនេះ នូវទណ្ឌកម្មពីមេឃ ដោយសារ តែអ្វីដែលពួកគេធ្លាប់បានខិលខូច
وَلَقَدْ تَرَكْنَا مِنْهَا آيَةً بَيِّنَةً لِقَوْمٍ يَعْقِلُونَ
ហើយយើងបានបន្សល់ទុកយ៉ាងប្រាកដ ពីបុរីនោះ នូវភស្តុតាងមួយដ៏ច្បាស់ក្រលែត សម្រាប់ក្រុមមនុស្សដែលយល់ ច្បាស់
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ وَارْجُوا الْيَوْمَ الْآخِرَ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
ហើយ(យើងចាត់)ឆ្ពោះទៅកាន់ម៉ាទយ៉ាន នូវបងប្អូនរបស់ពួកគេ គឺ ស៊ូអែប រួចមកស៊ូអែបនិយាយថា ឱក្រុមមនុស្សរបស់យើង ចូរពួកអ្នកប្រណិប័តន៍ អល់ឡោះ ហើយចូរពួកអ្នកសង្ឃឹមនាថ្ងៃអវសាន ហើយចូរពួកអ្នកកុំសាបព្រួស នៅក្នុងដែនដីជាពួកដែលប្រព្រឹត្តវឹកវរ

Choose other languages: