Quran Apps in many lanuages:

Surah Al-Ankabut Ayahs #31 Translated in Khmer

وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَآتَيْنَاهُ أَجْرَهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ហើយ យើងបានប្រទានទៅអ៊ីព្រហ៊ីមនូវអ៊ីស្ហាក និងយ៉ាក់កូប ព្រមទាំងយើងបាន ចាត់នៅក្នុងបច្ឆាញាតិគេនូវតួនាទីណាពីី និងគម្ពីរៗ។ ហើយយើងបានផ្តល់ ទៅគេនូវរង្វាន់របស់គេនៅក្នុងលោកិយ។ ហើយនៅអវសាន គេពិតជាក្នុង ចំណោមពួកកុសល
وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِنَ الْعَالَمِينَ
ហើយលូទ នៅពេលដែលគេបាននិយាយទៅកាន់ ក្រុមមនុស្សគេថា ពួកអ្នកពិតជាបានប្រព្រឹត្តអំពើអាស្រូវ ដែលមិនធ្លាប់បាន ប្រព្រឹត្តអំពើនេះមុនពួកអ្នកទេ អំពីអ្នកណាម្នាក់នៃលោកទាំងមូល
أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ وَتَقْطَعُونَ السَّبِيلَ وَتَأْتُونَ فِي نَادِيكُمُ الْمُنْكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا ائْتِنَا بِعَذَابِ اللَّهِ إِنْ كُنْتَ مِنَ الصَّادِقِينَ
ការ ពិតតើពួកអ្នកឬ ដែលពិតជារួមភេទបុរសដូចគ្នា ហើយពួកអ្នកបានស្ទាក់ផ្លូវ ព្រមទាំងពួកអ្នកបានប្រព្រឹត្តអំពើមិនគប្បី នៅក្នុងសមោសររបស់ពួកអ្នក?។ ដូចនេះ ចំលើយនៃក្រុមមនុស្សរបស់គេ មិនមានអ្វីក្រៅពីដែលពួកគេបាន និយាយថា ចូរអ្នកនាំមកកាន់ពួកយើង នូវទណ្ឌកម្មរបស់អល់ឡោះ ប្រសិន បើអ្នកមានក្នុងចំណោមពួកអ្នកទៀងត្រង់មែននោះ
قَالَ رَبِّ انْصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ
លូទនិយាយថា ឱ ម្ចាស់របស់ខ្ញុំ! សូមលោកមេត្តាជួយខ្ញុំលើក្រុមមនុស្សប្រព្រឹត្តវឹកវរផង
وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُو أَهْلِ هَٰذِهِ الْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا ظَالِمِينَ
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ជារ៉សូលរបស់យើង បាននាំទៅកាន់អ៊ីព្រហ៊ីម នូវដំណឹងរីករាយ ពួកគេថា ពួកយើងគឺពិតជាអ្នកដែលធ្វើឱ្យវិនាសអ្នកស្រុកនេះ។ ការពិតអ្នកស្រុកនេះ ពួកគេជាពួកអយុត្តិធម៌

Choose other languages: